ក្រុមតាលីបង់បានដង្ហែក្បួនព្យុហយាត្រា ដោយមានរថក្រោះរថពាសដែកផលិតដោយអាមេរិក និងឧទ្ធម្ភាគចក្ររបស់រុស្ស៊ីដែលក្រុមតាលីបង់គ្រប់គ្រង។ សកម្មភាពខាងលើបង្ហាញឱ្យឃើញថា ការប្រែប្រួលរបស់កម្លាំងតាលីបង់ពីទាហានបះបោរទៅជាទាហានការពារប្រទេសដែលមានអាវុធទំនើបៗ របស់អាមេរិក។ នៅក្នុងពីធីដង្ហែក្បួនព្យុហយាត្រា ដោយមានរថពាសដែករាប់សិបគ្រឿងប្រភេទ M117 ផលិតដោយអាមេរិក ដង្ហែក្បួននៅក្នុងទីក្រុងកាប៊ុល និងឧទ្ធម្ភាគចក្រ MI-17ផលិតដោយប្រទេសរុស្ស៊ី ហោះហើរនៅលើអាកាស ។ ទាហានតាលីបង់ជាច្រើនបានប្រើប្រាស់កាំភ្លើង M4 របស់អាមេរិកផងដែរ ។ ភាគច្រើនអាវុធដែលក្រុមតាលីបង់ប្រើប្រាស់នាពេលនេះគឺអាមេរិកបានបន្សល់ទុកឱ្យរដ្ឋាភិបាលចាស់នៅទីក្រុងកាប៊ុល ដើម្បីបង្កើនកម្លាំងប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់។ ប៉ុន្តែនៅថ្ងៃទី១៥ខែសីហាឆ្នាំ២០២១ ក្រុមតាលីបង់បានដណ្តើមគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថានទាំងស្រុង ។ តាមរបាយការណ៍ ក្នុងរយៈពេលពីឆ្នាំ២០០២ដល់ឆ្នាំ២០១៧ អាមេរិកបានចំណាយប្រាក់ដល់ទៅ២៨ពាន់លានដុល្លារដើម្បីបំពាក់អាវុធដល់កម្លាំងទាហានអាហ្វហ្គានីស្ថាន ក្នុងនោះមានរថពាសដែក យន្តហោះចម្បាំង…។ ក្នុងពេលដែលអាមេរិកចាកចេញ បានបំផ្លាញយន្តហោះ៧០គ្រឿង រថក្រោះរាប់សិបគ្រឿង ប្រព័ន្ធការពារដែនអាកាស មុនពេលដកទាហានចេញពីប្រទេសអាហ្វហ្គានីស្ថាន៕ដោយសាធី
រូបថត៖Reuters.