ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈៀង សម្រេចរួមគ្នាក្នុងការជំរុញទំហំ ពាណិជ្ជកម្មរវាងកម្ពុជា និងចិនឱ្យបាន១ម៉ឺន ដុល្លារក្នុង១ឆ្នាំ និងសម្រេចដាក់ឱ្យចូលជាធរមានពាណិជ្ជកម្មរវាងកម្ពុជា និងចិនឱ្យបាន១ម៉ឺនលាន ដុល្លារក្នុង១ឆ្នាំ និងសម្រេចដាក់ឱ្យចូលជាធរមាន នូវកិច្ចព្រមព្រៀងសេរីរវាងប្រទេសទាំងពីរនៅខែ មករា ឆ្នាំ២០២២ខាងមុខផងដែរ។ នេះបើតាម លទ្ធផលនៃជំនួបរវាងសម្តេចតេជោ និងលោក លី ខឺឈៀង នៅរសៀលនេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេច តេជោបានឱ្យអ្នកសារព័ត៌មានដឹងថាក្នុងជំនួបរវាង សម្តេចតេជោ និងលោក លី ខឺឈៀង ប្រមុខរាជ រដ្ឋាភិបាលទាំងពីរបានសម្រេចរួមគ្នាដាក់កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសកម្ពុជា-ចិនឱ្យ ចូលជាធរមាននៅខែមករា ឆ្នាំ២០២២ខាងមុខ ហើយប្រទេសទាំងពីរក៏នឹងជួយគ្នាទៅវិញទៅមក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យ កាន់តែរីកចំរើនផងដែរ។
លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងករណីនេះ សម្តេចតេជោ និងលោក លី ខឺឈៀង បាន ឯកភាពក្នុងការជំរុញពាណិជ្ជកម្មឱ្យកើនឡើងដល់១០ពាន់លានដុល្លារក្នុងមួយឆ្នាំ» ។
កម្ពុជាបានសម្រេចយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលប្រជាមានិតចិន កាលពីខែកញ្ញ ឆ្នាំ២០២១កន្លងទៅ ខណៈអ្នកវិភាគសេដ្ឋកិច្ច យល់ថាកិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យចិនក្លាយជាទី ផ្សារធំនៃវិស័យកសិកម្មកម្ពុជា ដែលជួយឱ្យប្រជាកសិករមានជីវភាពល្អប្រសើរជាងមុន។
ទំហំពាណិជ្ជកម្មកម្ពុជា-ចិនក្នុងឆ្នាំ២០២០កន្លង ទៅមានទំហំប្រមាណជាង៨ពាន់លានដុល្លារ ដែលកើនឡើងជាង៥,២%បើធៀបនឹង ឆ្នាំ២០១៩៕
ដោយ៖ សិលា