អាជ្ញាធរ​ខណ្ឌដូនពេញ​ ចុះបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអុីនធើណេត ចំនួន០២ទីតាំង

ចែករំលែក៖

ភ្នំពេញ​៖​ ទីតាំង​បង្កប់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអុីនធើណេត ចំនួន០២កន្លែង​ ត្រូវ​បានកម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ​ ចុះបង្រ្កាប​បន្ទាប់ពី​មានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ​រស់នៅក្នុងមូលដ្ឋាន។

ជាក់ស្ដែង​បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខណ្ឌដូនពេញ​ បានឱ្យដឹងថា​ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នារសៀលថ្ងៃចន្ទទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចាត់ឱ្យលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបល្បែងស៊ីសងសុខច្បាប់ តាមប្រព័ន្ធអ៉ីនធើណេត បានចំនួន០២កន្លែង​ ដោយ​ទីតាំងទី១, ស្ថិតនៅផ្ទះលេខ៤៩E0 ផ្លូវលេខ៨៤ កែងព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ,និង ទីតាំងទី២ ស្ថិតនៅផ្ទះលេខ ១១៧ ផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មទី២ ខណ្ឌដូនពេញ បានធ្វើសកម្មភាព លបលួចបើកល្មើស និងការណែនាំ របស់ ដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជា រដ្ឋបាល រាជធានីភ្នំពេញ និង បានដកហូតសម្ភារមួយចំនួន យកមករក្សារទុកនៅ សាលាខណ្ឌដូនពេញ។

ក្រោយប្រតិបត្តិការចប់​ ក្រុមការងារបានសម្រេចបិទទ្វាចាក់សោរផ្ទះ ទីតាំងខាងលើជា ស្ថានពរក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារខាងលើនេះទេ រដ្ឋបាលខណ្ឌដូនពេញ និងអនុវត្តវិធានការរដ្ឋបាលយ៉ាងមុឺងម៉ាត់ ដោយធ្វើការឃាត់ខ្លួនមនុស្សបញ្ជូនទៅអធិការនគបាលខណ្ឌដូនពេញ​ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ​ដេីម្បីចាត់ការតាមច្បាប់​៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print