ខេត្តមណ្ឌលគិរី៖ ជនសង្ស័យប្រុសស្រីចំនួន០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានស្រុកកែសីម៉ាបានសហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុមនិងលោកមេភូមិឡាប៉ាខេមេឃុំស្រែខ្ទុមធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត។
ការឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
មានការសម្របសម្រួល ដោយ លោក អ៊ាង សុគន្ឋ ព្រះរាជអាជ្ញារងខេត្តមណ្ឌលគិរីផងដែរ។
ជនសង្ស័យដែលឃាត់ខ្លួនបាននោទី១.ឈ្មោះ អុី មករា ភេទប្រុសអាយុ ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅស្នាក់នៅបណ្ដោះអាសន្ន ។
ទី២.ឈ្មោះ ទុយ វណ្ណ: ភេទស្រីអាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅស្នាក់នៅបណ្ដោះអាសន្ន ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ជនសង្ស័យទាំពីនាក់ខាងលើ ពិនិត្យសំណាករកមេរោគកូវីដ១៩ អវិជ្ជមាន
ពិនិត្យទឹកម៉ូត្រ វិជ្ជមានទាំងពីនាក់ ។
សម្ភារ:និងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យកបានរួមមានសង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ធំល្មម(ទម្ងន់១.៩៧ក្រាម) ទូរស័ព្ឌដៃចំនួន ០១គ្រឿងកែវសម្រាប់ជក់ថ្នាំញៀនចំនួន០៤ ដាវចំនួន០២ដើម សម្ភារ:សម្រាប់វេចខ្ចប់ថ្នាំញៀននិងឧបករណ៍សេពគ្រឿងញៀនមួយចំនួនទៀត។
ករណីខាងលើនេះត្រូវកម្លាំងជំនាញប្រឆាំងគ្រឿងញៀននិងកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមាកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមនិតិវិធីតាមច្បាប់ផងដែរ៕