ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស លើករណីដែលគណនីអាខោន TikTok មួយឈ្មោះថា @tiktok.glove ((នឹក)) ដែលបានបង្ហោះអំពីករណីគ្រោះថ្នាក់ចរាចរណ៍ដោយថា រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ បានទៅបុកជាមួយនឹងម៉ូតូ រួចក៏បន្តទៅបុកជានឹងរថយន្ត មួយគ្រឿងទៀត ដែលករណីខាងលេីនេះ គឺបានកេីតឡេីងនៅត្រង់ចំណុចស្តុប ពេទ្យចិន ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
ជាមួយគ្នានេះការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះគណនីអាខោន TikTok មួយឈ្មោះថា @tiktok.glove ((នឹក)) ថា ចំពោះករណីខាងលេីនេះ គឺកម្លាំងសមត្ថកិច្ចរបស់យេីងបានចុះប្រតិបត្តិការបាញ់ទឹកពន្លត់អគ្គិភ័យដែលឆាបឆេះផ្ទះលក់គ្រឿងសង្ហារឹម មួយកន្លែង នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដោយក្នុងពេលចុះប្រតិបត្តិការនេះ គឺរថយ្តពន្លត់អគ្គិភ័យរបស់យេីងបានបេីកភ្លេីងសញ្ញាសុំផ្លូវ ក៏ដូចជាការបេីកសំលេងសារ៉ែនសុំផ្លូវផងដែរ ខណៈពេលដែលធ្វេីដំណេីរតាមផ្លូវខាងលេីនោះ អ្នកបេីកបរម៉ូតូមិនបាន បេីកម៉ូតូអែបគៀនឡេីយ ដោយខ្លាចប៉ះជាមួយម៉ូតូ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចរបស់យេីងដែលកំពុងបញ្ជាយានយន្ត ក៏បានយកចង្កូតគេច ក៏ទៅប៉ះជាមួយរថយន្ត មួយគ្រឿង ហេីយក៏បន្តទៅប៉ះជាមួយនឹងស្លាកសញ្ញាដែលនៅលេីចិញ្ចេីមផ្លូវនោះតែម្តង។
សូមប្រជាពលរដ្ឋទាំងអស់ កុំមានការយល់ច្រឡំមកលេីកងកម្លាំងសមត្ថកិច្ច ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។
សូមម្ចាស់គណនីអាខោន TikTok មួយឈ្មោះថា @tiktok.glove ((នឹក)) ខាងលេីនេះ សូមបញ្ឈប់ជាបន្ទាន់ ចំពោះការចែកចាយនៅវិដេអូមិនពិតនេះ បើពុំដូច្នោះទេ កម្លាំងសមត្ថកិច្ចនគរបាលយេីង និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕
ដោយ៖សហការី