អាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ដល់ដៃកងទ័ពជួរមុខកងពលតូចថ្មេីរជេីងលេខ៥១

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានប្រគល់អាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។

អំណោយអាវរងារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនដល់ ដៃ កងកម្លាំងត្រៀមអន្តរាគមន៍នៅនឹងកន្លែង និងកងកម្លាំងជួរមុខនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ ដោយឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានធ្វើការប្រគល់អាវរងាភ្លាមៗដល់ការិយាល័យ និងវរសេនាតូចចំណុះឲ្យកងពលតូចថ្មើរជើងលេខ៥១ ក្រោយពីប្រារព្ធពិធីចែកអាវរងាជូនកងកម្លាំងចម្រុះ ក្រោមអធិបតីយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជេីងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ភ្លាមៗ។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពល បន្ទាប់ពីអាវរងាបានមកដល់កងពល បទបញ្ជារបស់ឧត្តមសេនីយ៍ឯក ឯក សំ អូន មេបញ្ជាការយោធភូមិភាគទី៥ បានឲ្យក្រុមការងាររៀបចំប្រគល់អាវរងាទាំងនោះទៅគ្រប់អង្គភាព ដើម្បីឲ្យកងទ័ពយកទៅប្រើប្រាស់ដណ្តប់កាយនារដូវរងារនេះ ក្នុងភារកិច្ចការពារបូរណភាពទឹកដីនៃយើង។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ តាងនាមឲ្យកងទ័ពកងពលតូចថ្មើរជើងលេខ៥១ សូមថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិក “សន្តិភាព” និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលតែងតែគិតគូរពីការរស់នៅរបស់កងទ័ព និងកងកម្លាំងឈរជើងនៅតាមព្រំដែនគ្រប់ពេលវេលា ដែលជានិច្ចកាលរដូវរងារឧបត្ថម្ភអាវរងា នៅរដូវវស្សាឧបត្ថម្ភអាវភ្លៀង និងថវិកា ឬសម្ភារផ្សេងៗទៀត ដោយអំណោយទាំងនេះ បានបញ្ជូនដល់ដៃកងកម្លាំងរបស់យើងគ្រប់អង្គភាព៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print