អគ្គិភ័យ​ឆាបឆេះ​បន្ទប់ខារ៉ាអូខេមួយកន្លែង ស្ថិតនៅភូមិអូរឧកញ៉ា​ហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ អគ្គិភ័យ​បានឆាបឆេះទីតាំង​​បន្ទប់ខារ៉ាអូខេមួយកន្លែងដែលម្ចាស់ទុកចោល បង្កការភ្ញាក់ផ្អេីលដល់កម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង ដើម្បីអន្តរាគមន៍បាញ់ពន្លត់​ទាន់ពេលវេលា​​ កាលពីវេលាម៉ោង១១​ និង៣០នាទីព្រឹក​ថ្ងៃអង្គារ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ ស្ថិតនៅភូមិអូរឧកញ៉ា​ហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​។

បេី​យោង​តាមប្រភពព័ត៍មានពី​មន្រ្តីនគរបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ក្នុងករណីអគ្គិភ័យ​ខាងលេីនេះ​ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់​ទៅវិញភ្លាមៗផងដែរ។

ប្រភពដដែលបន្តថា​ ករណីអគ្គិភ័យខាងលើនេះ​ មូលហេតុគឺបណ្តាលមកពីឆ្លងចរន្ដអគ្គីសនី។​ ប៉ុន្តែ​ករណីអគ្គីភ័យនេះដែរ មិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ និងខូចខាតសម្ភារនៅក្នុងបន្ទប់(ខារ៉ាអូខេ)​មួយចំនួន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print