ខេត្តសៀមរាប ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១មម្សិលមុិញលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានអនុញ្ញាតប្រតិភូ កុងស៊ុលវៀតណាម ប្រចាំខេត្តសៀមរាប – បាត់ដំបង ដឹកនាំដោយលោក Le Tuan Khanh អគ្គនិងលោកជំទាវ ព្រមទាំងលោក Ma Van Thanh ប្រធានការិយាល័យកុងស៊ុលវៀតណាម ជួបពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាប និងប្រទេសវៀតណាម។
ក្នុងជំនួបនេះ លោក អភិបាលខេត្តបានថ្លែងអំណរគុណ លោក Le Tuan Khanh អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តសៀមរាប – បាត់ដំបង និងលោកស្រី ព្រមទាំងលោក Ma Van Thanh ប្រធានការិយាល័យកុងស៊ុលវៀតណាម ប្រចាំខេត្តសៀមរាប – បាត់ដំបង ដែលបានចំណាយពេលវាលដ៏មានតម្លៃអញ្ជេីញមកជួបសម្តែងការគួរសមក្នុងខេត្តសៀមរាបនាពេលនេះ៕
...
ដោយ, សិលា