ខេត្តពោធិ៍សាត់៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡេីង បន្ទាប់ពីមាននារីម្នាក់ បានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដែលមានគណនីឈ្មោះ Norng Lin បានបង្ហោះសារកាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រកាសថា៖« បងៗស្គាល់លេខប៉ូ.លិសទេ ខ្ញុំត្រូវ គេយកមកលក់ធ្វើការឱ្យចិន ឥលូវខ្ញុំនៅ ពោធិ៍សាត់ នៅថ្មដាលើភ្នំ ខ្ញុំចង់ទៅផ្ទះវិញ ជួយខ្ញុំផង (069767952)»។
បន្ទាប់ពីនាងបានបង្ហោះរួចមានការចែករំលែកយ៉ាងច្រើនដល់អ្នកលេងបណ្ដាញសង្គម ក៏មានការព្រួយបារម្ភ ហើយមិនត្រឹមតែប៉ុណ្ណោះនោះទេ ថែមទាំងមានម្ដាយនាង បានបង្ហោះបន្តដោយបានបញ្ជាក់ថា៖ «សូមអ្នកទាំងអស់គ្នាជួយស៊ែរផង កូនស្រីខ្ញុំប្រាប់ថាឥឡូវនាងត្រូវគេចា.ប់យកទៅល.ក់ហើយ (Norng Lin) help share mneak 1 pong her phone number 069767952» មិនត្រឹមតែប៉ុណ្ណោះនោះទេគណនីខាងលើនេះបានឲ្យដឹងពីទីតាំង និងរូបភាពនៅទីតាំងដែលកូនស្រីខ្លួនកំពុងស្ថិតនៅផងដែរ។
សូមជម្រាបថា បន្ទាប់ពីមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ភ្លាមៗនៅយប់ថ្ងៃដដែលនោះ មានការអន្តរាគមន៍ពីសមត្ថកិច្ចនគរបាលស្រុកវាលវែង បានដឹកនាំកម្លាំងជំនាញចុះទៅដល់ទីតាំងខាងលេីនេះជាក់ស្ដែង និងបាននាំយកនារីរូបនេះមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា ដោយសាមីខ្លួន បានអះអាងថា៖
ខ្ញុំបានមកធ្វើការនៅពោធិ៍សាត់ ហើយខ្ញុំធ្វើចត្តាឡីឡ័ក ហើយខ្ញុំមានការភ័យខ្លាច ហើយខ្ញុំបានសូមឱ្យលោកប៉ូលីស ដើម្បីឱ្យជួយយកខ្ញុំពីទីនេះ ឥលូវខ្ញុំបានមកដល់ police ហើយ គាត់កំពុងដោះស្រាយហើយ សូមអរគុណ សុំអរគុណបងប្អូនទាំងអស់ ដែលជួយ shear ហើយជួយខ្ញុំទាន់ពេលសូម អរគុណ! ៕
ដោយ៖សហការី