កាកបាទក្រហមម្ពុជា ប្រគល់ជែលចំនួន ៧៣៧កេស ស្មើនឹង១៤,៧៤០ដប ជូនមន្ទីរពេទ្យបង្អែកចំនួន៨ ក្នុងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នាព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ប្រជែលចំនួន ៧៣៧កេស ស្មើនឹង ១៤,៧៤០ដប ជូនមន្ទីរពេទ្យបង្អែកចំនួន៨ រួមមានមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង, មណ្ឌលព្យាបាលកូវីដ-១៩ ខេត្តបាត់ដំបង, មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី, មន្ទីរពេទ្យបង្អែកស្រុកឯកភ្នំ, មន្ទីរពេទ្យបង្អែកស្រុកថ្មគោល, មន្ទីរពេទ្យបង្អែកស្រុកសង្កែ , មន្ទីរពេទ្យបង្អែកស្រុកបវេល, មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ។ ពិធីនេះប្រារព្ធធ្វើឡើង នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ការថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ពិសេសថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលជាវីរជនជួរមុខ ក្នុងទប់ស្កាត់បានការចម្លងមេរោគកូវីដ-១៩ និងសូមឱ្យមន្ទីពេទ្យបង្អែកទាំងអស់ដែលបានទទួលជែលនេះសូមធ្វើការបែងចែកទៅដល់មណ្ឌលសុខភាពនានានៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោកស្រី បានជូនពរថ្នាក់ ដឹកនាំសាខា បុគ្គលិកសុខាភិបាល ព្រមទាំងកងទ័ពអាវស ទាំងអស់ សូមមានសុខភាពល្អរឹងមាំ មានសុវត្ថិភាព និងជៀសឆ្ងាយពីជំងឺនានា ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកជំងឺទាំងឡាយដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទាំងអស់បន្តទៀត។

ជាមួយគ្នានោះ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង តំណាងមន្ទីរពេទ្យបង្អែក និងណ្ឌលសុខភាព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជែលជូនដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុភាព ដើម្បីប្រើប្រាស់ក្នុងការងារ ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ និងតម្រូវការចាំបាច់នានា។ លោកបានមានប្រសាសន៍បន្តថា « សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងធ្វើការបែងចែកជែលទាំងនេះទៅដល់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព មន្ទីរអង្គភាពនានាក្នុងខេត្តបាត់ដំបង ដែលមានតម្រូវការប្រើប្រាស់ ឱ្យបានទាន់ពេលវេលា ទៅតាមអ្វីដែលទីស្នាក់ការកណ្តាលកាកបាទកម្ពុជា បានផ្តល់ជូន» ។

សូមបញ្ជាក់ មន្ទីរពេទ្យបង្អែកនីមួយៗ ទទួលបាន ៖ មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបងចំនួន ១៧០ កេស, មណ្ឌលព្យាបាលកូវីដ-១៩ ខេត្តបាត់ដំបង ចំនួន ១៣៥កេស, មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ចំនួន ៧០កេស , មន្ទីរពេទ្យបង្អែកស្រុកឯកភ្នំ ចំនួន ៤០កេស, មន្ទីរពេទ្យបង្អែកស្រុកថ្មគោល ចំនួន ៥០កេស, មន្ទីរពេទ្យបង្អែកស្រុកសង្កែ ចំនួន ៣០កេស, មន្ទីរពេទ្យបង្អែកស្រុកបវេល ចំនួន ៣៥កេស និងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនចំនួន ៧០កេស ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print