គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា លទ្ធផលចាក់វ៉ាក់សាំងធៀបនិងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,០៥% នៅកម្ពុជា !

ចែករំលែក៖

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,០៥% នៅកម្ពុជា ! នេះបើយោងតាមរបាយការណ៍ពីក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។ 

ក្រសួងសុខាភិបាលបានបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៥៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៣,៩៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ៨១,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,០៥% ។ 

សូមបញ្ជាក់ថា សេចក្តីជូនព័ត៌មាន ស្តីពី  ការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១៖

-ករណីឆ្លងថ្មី ៥៤នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)

-ករណីជាសះស្បើយ ៥០នាក់

-ករណីស្លាប់ ០៦នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង  ០៥នាក់)៕ ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print