លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី : អបអរសាទរទិវាសហគ្រិនភាពស្រ្តី ឆ្នាំ២០២១ ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២១ (Women’s Entrepreneurship Day 2021)

ចែករំលែក៖

ភ្នំពេញ : ស្រង់ប្រសាសន៍លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដែលបានលើកឡើងក្នុងវេទិកាជាន់ខ្ពស់ថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលរៀបចំដើម្បីអបអរសាទរទិវាសហគ្រិនភាពស្ត្រី ក្រោមប្រធានបទ «ឱកាសនិងដំណោះស្រាយសម្រាប់សហគ្រិនស្ត្រីនៅអាស៊ីនិងប៉ាស៊ីហ្វិក» កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី មានប្រសាសន៍ថា, «រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ អំពីតម្លៃនៃសហគ្រាសធុនមីក្រូ តូចនិងមធ្យម (MSME) ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ហើយអាជីវករនិងសហគ្រិនជាស្រ្តី បាននិងកំពុងដើរតួនាទីនិងការចូលរួមដ៏សំខាន់នៅក្នុងចំណែកនេះ។ នៅក្នុងតម្លៃនេះ និងដើម្បីជំនះលើផលវិបាកនានាពីវិបត្តិកូវីដ -១៩ វិធានការផ្នែកគោលនយោបាយ និងកម្មវិធីគាំទ្រនានា បាន និងកំពុងដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ក្នុងការគាំទ្រដល់ស្រ្តីជាសហគ្រិន ក៏ដូចជាសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ។
លោកស្រីរដ្ឋមន្ត្រីបានបន្តថា, ភាពចាំបាច់ គឺប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាពមួយ ដែលឆ្លើយតបនឹងយេនឌ័រ និងប្រកបដោយបរិយាប័ន្ន, ហើយដែលក្នុងនោះ តម្រូវឱ្យមានការពង្រីកការទទួលស្គាល់ កាត់បន្ថយ និងចែករំលែកបន្ទុកការងារថែទាំគ្រួសារ និងគ្មានប្រាក់កម្រៃរបស់ស្រ្តី ។
លោករដ្ឋមន្ត្រីបានលើកឡើងថា, ក្នុងន័យនេះ, តម្រូវឱ្យមានការចូលរួមបន្ថែមទៀតពីគ្រប់ដៃគូពាក់ព័ន្ធ ក្នុងការប្តេជ្ញាចិត្ត ក្នុងការរៀបចំ, សហការ និងអនុវត្តវិធានការដែលមានបរិយាប័ន្ន នវានុវត្តន៍ និងប្រកបដោយចីរភាព ដែលការឆ្លើយតបនឹងការអភិវឌ្ឍសហគ្រិនភាពស្រ្តី និងឆ្លើយតបដល់បន្ទុកការងារថែទាំគ្រួសារ និងគ្មានប្រាក់កម្រៃ ដែលចំណុចទាំងនេះ ជាផ្នែកដ៏សំខាន់មួយ នៅក្នុងចំណោមវិធានការនានានៃរបៀបវារៈការស្តារក្រោយវិបត្តិ កូវីដ-១៩ និងការកសាងភាពរឹងមាំឱ្យកាន់តែខ្លាំងបន្ថែមទៀត៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print