ពលករខ្មែរឆ្លងដែនខុសច្បាប់ត្រូវយោធាថៃឃាត់ខ្លួន២គោលដៅ បានសរុប២១នាក់

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ សេចក្ដីរាយការពិសមត្ថកិច្ចតាមបន្ទាត់ព្រំដែនបានឲ្យដឹងថា នៅថ្ងៃទី១៩វិច្ឆិកា ២០២១ កម្លាំងទាហានថៃដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានប្រទះឃើញក្រុមបុគ្គលដែលគួរឲ្យសង្ស័យ ដើរមកតាមច្រករបៀងសំដៅចូលប្រទេសថៃ ត្រង់បរិវេណភូមិភូ ណាំឃ្លៀង ឃុំប៉ា រ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវចំនួន១១នាក់ ក្នុងនោះប្រុស៥ ស្រី៥ និងក្មេងម្នាក់ ទើបឃុំខ្លួនយកទៅសួរនាំបន្ថែម។ពេលសមត្ថកិច្ចថៃសាកសួរ ពលករខ្មែរខាងលើបានប្រាប់ថា ពួកគេមានទីលំនៅក្នុងខេត្តសៀម រាប ចំនួន២នាក់,បាត់ដំបងចំនួន២នាក់,ព្រៃវែងចំនួន៤នាក់,ក្រចេះម្នាក់,តាកែវ២នាក់ ចង់ស៊ីឈ្នួលកាប់អំពៅក្នុងស្រុកគោកឃ្យូង ខេត្តស្រះកែវ ដែលមានថៅកែជាជនជាតិថៃឈ្មោះទុយ ដោយមានការទំនាក់ទំនងពីជនជាតិខ្មែរដែលស្នាក់នៅប្រទេសថៃ អោយពួកគេធ្វើដំណើរមកស៊ីឈ្នួលកាប់អំពៅជាមួយគ្នា ដោយពលករទាំងនោះត្រូវចំណាយលុយឲ្យមេខ្យល់នាំផ្លូវក្នុងម្នាក់១,៥០០បាត ដោយអោយលុយមុនក្នុងម្នាក់៥០០បាត និងនៅពេលទៅដល់កន្លែងធ្វើការត្រូវចំណាយបន្ថែមក្នុងម្នាក់១,០០០បាតទៀត។ក្រោយសួរចម្លើយ សមត្ថកិច្ចថៃក៏បញ្ជូនទៅឲ្យជំនាញខ្លងលឹក ដើម្បីចាត់ការតាមច្បាប់បន្ត។ក្នុងថ្ងៃដ៏ដែលនេះដែរ កម្លាំងទាហានថៃប្រចាំស្រុកតាព្រះយ៉ា ខេត្តស្រះកែវ បានប្រទះឃើញក្រុមបុគ្គលគួរឲ្យសង្ស័យ ខណះដើរមកតាមច្រករបៀង សំដៅចូលទឹកដីថៃ ត្រង់បរិវេណភូមិទព័ សៀម ឃុំ/ស្រុកតា ព្រះយ៉ា ខេត្តស្រះកែវចំនួន៩នាក់ ក្នុងនោះប្រុស៥ និងស្រី៤នាក់ ក្រោយសមត្ថកិច្ចថៃសួរនាំជំហ៊ានដំបូងបានឲ្យដឹងថា ពលរដ្ឋខ្មែរខាងលើ ធ្វើដំណើរមកពីខេត្តបន្ទាយ មានជ័យ៨នាក់ និងបាត់ ដំបងម្នាក់ ចង់ទៅធ្វើការសំណង់នៅខេត្តមីន បុរី និងក្រុងបាងកក ដោយចំណាយលុយចាប់ពី៧,០០០-៩,០០០បាត ក្នុងម្នាក់ និងចំណាយលុយឲ្យអ្នកនាំផ្លូវខាងដីខ្មែចំនួន១,០០០-៣,០០០បាត ក្នុងម្នាក់ និងចំណាយបន្ថែម៦,០០០បាតនៅពេលទៅដល់គោលដៅ។ក្រោយសួរនាំ សមត្ថកិច្ចថៃ ក៏បញ្ជូនទៅឲ្យជំនាញស្រុកតាព្រះយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត៕

...

ដោយ៖  វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print