ភ្នំពេញ : នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះលោកនាយឧត្តមសេនីយ៍ម៉ក់ ជីតូ អគ្គស្នងការរងទទួលបន្ទុកបង្ក្រាបគ្រឿងញៀនបានធ្វើការបកស្រាយនូវចម្ងល់ដែលសាធារណជនមួយចំនួនឆ្ងល់ ហើយចោទសួរជាបន្តបន្ទាប់ ថា “តើគ្រឿងញៀនដែលបង្ក្រាបបានយកទៅណា ?”
យើងខ្ញុំសូមជម្រាបបញ្ជាក់ជូនជ្រាបថា ” គ្រឿងញៀននិងសារធាតុគីមីផ្សំដែលបង្ក្រាបបានត្រូវយកទៅបំផ្លាញចោល! ចំពោះនីតិវិធីនៃការបំផ្លាញ៖
១-យន្តការ :
– ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាល់រាជធានី-ខេត្ត គឺជាប្រធានក្រុមការងារត្រួតពិនិត្យប្រមូលវត្ថុតាងគ្រឿងញៀននិងបំផ្លាញ។
– ក្រុមការងាររបស់ក្រសួងយុត្តិធម៌សម្របសម្រួលនិងពិនិត្យការងារនេះ ។
២-ការសម្រេចបំផ្លាញ ៖
– អនុវត្តន៍តាមសាលក្រម សាលដីកាស្ថាពរ ។
– ដីកាសម្រេចមុនសវនាការ ។
៣-ការបំផ្លាញ៖
– បំផ្លាញជាសាធារណៈ (ដុតបំផ្លាញឬដោយបច្ចេកទេសគីមី)។
– ជាទូទៅច្រើនដុតបំផ្លាញក្នុងពិធីអបអរសាទរទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ២៦មិថុនា។
ហេតុនេះសូមសាធារណជនមេត្តាជ្រាប និងតាមដានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយនានា ៕
ដោយ ៖ ស សម