ពិភពលោកគោរពវិញ្ញណក្ខន្ធដល់ជនរងគ្រោះស្លាប់ដោយកូវីដ ១៩

ចែករំលែក៖

វិរុសកូវីដ ១៩ បានសម្លាប់មនុស្សជាង ៥លាននាក់ហើយនៅជុំវិញពិភពលោក ហើយកូវិដ១៩ នៅមិនទាន់ឆ្លងផុតនៅឡើយទេ។ គ្រួសារជាច្រើន ត្រូវបាតបង់សមាជិក កុមារជាច្រើនត្រូវកំព្រាឳពុកម្តាយ … ។ស្តូបគោរពវិញ្ញាណក្ខន្ធត្រូវបានបង្កើតឡើងនៅក្នុងប្រទេសជាចរើនដើម្បី គោរពដល់អ្នកដែលបានស្លាប់ដោយកូវិដ១៩ ។ ពាក់ព័ន្ធករណីឆ្លងកូវីដ ១៩នៅលើពិភពលោក គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៥៦, ៣២៥,៧៩៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,១៤៦,៦៧៩នាក់ និងជាសះស្បើយឡើងវិញ ២៣១,៥៣២,២៥៩នាក់។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៨, ៣៩៨,៤៥៥នាក់ ស្លាប់ចំនួន ៧៨៩,១៥៥នាក់ និងជាសះស្បើយចំនួន ៣៨,៣៣០,០៧៣នាក់។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៤៨៥,៥១៧នាក់ ស្លាប់ចំនួន ៤៦៤,៧១៥នាក់ និងជាសះស្បើយ ៣៣,៨៨៥, ១៣២នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២១, ៩៨៩,៩៦២នាក់ ស្លាប់ ៦១២,១៧៧នាក់ និងជាសះស្បើយ ២១,២០៦,៩៩៧នាក់៕ដោយ៖សាធី

រូបថត៖TTXVN-VNA.

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print