ខេត្តកំពង់ចាម : នៅព្រឹកថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ដល់លោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោក-លោកស្រី នាយការិយាល័យជំនាញ និង អធិការនគរបាលស្រុក-ក្រុងទាំង១០ ។
សូមបញ្ជាក់ថា, លេីកិច្ចការងារចំបាច់ដែលត្រូវអនុវត្តបន្ទាន់មួយចំនួនដូចខាងក្រោម ៖
១-ពង្រឹង និងការដាក់វិធានការនានា ដែលត្រូវអនុវត្តក្នុងកំឡុងពេលបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ តាមដងផ្លូវ និងតាមបណ្ដារមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម
២-ពង្រឹង និងអនុវត្តផែនការការពារ សន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹក និងប្រជាពលរដ្ឋ គ្រប់កម្មវិធីក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ។
៣-ត្រៀមអនុវត្តវិធានការនានា ដែលទទួលបានពីអគ្គស្នងការដ្ឋាននគរបាលជាតិ
៤-ពង្រឹងលេីការអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្តិភាព ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម
៥-ពង្រឹងលេីការអនុវត្ត ការចុះរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក
៦-ពង្រឹងលេីការអនុវត្តការងារជំនាញ គ្រប់ការិយាល័យ
៧-ពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ ៕
ដោយ, អ្នកប្រមាញ់