សង្ស័យវិលចូលសិល្បៈវិញ អេដ វីន បង្ហាញមុខជាលើកដំបូងក្រោយផ្ទុះរឿងអាស្រូវ

ចែករំលែក៖

ភ្នំពេញ៖ ធ្លាប់ធ្វើឲ្យផ្ទុះកក្រើកផ្អើលអស់មហាជនជុំវិញករណីនៃជម្លោះរហូតប្រើប្រាស់ហិង្សាតារាសម្តែង អេដ វីន បានបង្ហាញមុខជាលើកដំបូងហើយ។ បង្ហាញមុខនេះធ្វើឲ្យទស្សនិកជនសង្ស័យថាលោកអាចនឹងវិលចូលប្រឡូងក្នុងអាជីពសិល្បៈវិញក្រោយជួបរឿងចម្រូងចម្រាសនោះ។
ការលេចមុខវត្តមានតារាសម្តែងប្រុសលោក អេដវីន ចូលរួមក្នុងកម្មវិធីបុណ្យមួយដែលជា បង្ហាញមុខដំបូងក្រោយផ្ទុះរឿងអាស្រូវស្នេហាកក្រើកផ្អើលអស់មហាជន រហូតមានការចោទជាសំណួរថាតើតារាប្រុសរូបនេះនឹងវិលមកកាន់ការសម្តែង ឬវិស័យសិល្បៈណាមួយវិញដែរឬទេ ខណៈដែលអ្នកគាំទ្រលោកនៅតែលើកទឹកចិត្ត និងរងចាំវត្តមានលោកវិលរកការងារសិល្បៈពិសេសលើវិស័យសម្តែងនោះ ។
ការបង្ហាញវត្តមាននេះត្រូវបានធ្វើឡើងនៅក្នុងពិធីបុណ្យគម្រប់៧ថ្ងៃនៃសពម្តាយក្មេករបស់អ្នកគ្រប់គ្រងកម្មវិធីល្បីឈ្មោះ លោក ម៉ែន និមលរដ្ឋ និងជាបុគ្គលដែលស្និទ្ធនឹងលោកផងដែរ។ ក្រោយការបញ្ចេញរូបថនេះក៏មានអ្នកស្នឲ្យលោកវិលត្រឡប់មកកាន់ការងារសម្តែងជាថ្មីផងដែរ។ ទោះជាយ៉ាងណាការបង្ហាញមុខជាលើកដំបូងក្រោយពីផ្ទុះរឿងរ៉ាវចម្រូងចម្រាសកក្រើកពេញបណ្តាញសង្គមនោះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេថាតើតារាសម្តែងរូបនេះសម្រេចចិត្តយ៉ាងដូចម្តេចនៅឡើយនោះទេ។ យ៉ាងណាក៏គេជឿជាក់ថា លោកនឹងអាចនៅតែទទួលបានឱកាសការងារសិល្បៈមួយចំនួនជាថ្មី ប្រសិនបើលោកវិលវិញមែននោះ។ គេចាំពានថាអេដវីន ធ្លាប់បានប្រឡូងក្នុងអាជីពសិល្បៈជិត១០ទសវត្សរ៍កន្លងមកហើយក្រោយពីលោកលេចមុខចេញទៅប្រកួតកម្មវិធីសម្រស់ផ្នែកបុរសនៅលើឆាកអន្តរជាតិ ដោយទទួលបានចំណាត់ថ្នាក់ល្អប្រសើរមួយ និងបានចូលប្រឡូងក្នុងអាជីពសិល្បៈផ្នែកសម្តែងជាហូរហែរនិងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។
គួរបញ្ជាក់ដែរថា អ្វីដែលធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលមិនគួរគឺកាលពីអំឡុងខែមិថុនាឆ្នាំ ២០២១គឺក្រោយពីលេចធ្លាយដំណឹងថាលោក បានប្រើប្រាស់ហិង្សាទៅលើ គូស្នេហ៍អ្នកមេម៉ាយកូន២ រហូតរងការរិះគន់យ៉ាងខ្លាំងពីមហាជនរហូតលេចចេញពាក្យបណ្តឹងជាហូរហែហើយលោកក៏ត្រូវបានការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់ ពន្ធនាគារព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ បើទោះបីជាអតីតគូស្នេហ៍ អ្នកនាង សុទ្ធ បញ្ចកា បានព្យាយាមស្នើសុំដកពាក្យបណ្តឹងវិញក៏ដោយ ហើយពេលនេះពួកគេបានចែកផ្លូវគ្នាដើររៀងខ្លួនហើយដែរ៕


ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print