បន្ទាប់ពីសម្តេចតេជោ ស្នើអោយអ្នកនិពន្ធ និពន្ធបទចម្រៀង ! ទីបំផុតបទចម្រៀងចំនួន៤បទ រួមទាំងបទ «ទឹកភ្នែកចៅស្រក់មិនចេញសំឡេង» ត្រូវបានក្រុមចម្រៀងគ្រួសារខ្មែរច្រៀងថតចេញជាផ្លូវការហើយ !

ចែករំលែក៖

ភ្នំពេញ៖ នៅទីបំផុតបទចម្រៀង «ទឹកភ្នែកចៅស្រក់មិនចេញសំឡេង» ដែលជាការនិពន្ធទំនុកច្រៀងដោយលោក ចាន់ សំណិត នៅ(ខេត្តស្ទឹងត្រង់) បកស្រាយបទចម្រៀងដោយអ្នកនាង មាស លក្ខិណា លំនាំបទជ្រោះអូយ៉ាដាវ ត្រូវបានផលិតកម្ម KFS ឬចម្រៀងគ្រួសារខ្មែរ ថតនិងផលិតចេញជាផ្លូវការហើយនេះរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសរកអ្នកនិពន្ធបទចម្រៀង «ស្រក់ទឹកភ្នែកតែមិនយំ»។
តារាច្រៀងដ៏ល្បាញល្បីនិងជាស្ថាបនិកកម្មវិធីចម្រៀងគ្រួសារខ្មែរលោក អ៊ុក ណារីម បានប្រាប់សារព័ត៌មានជាភាសាអង់គ្លេសនៅកម្ពុជាឱ្យ ដឹងថា៖ ក្រៅពីបទចម្រៀងខាងលើ ក៏មានបទចម្រៀងចំនួន៣ទៀតផងដែរត្រូវបានផលិតដោយផលិតកម្ម KFS ឬចម្រៀងគ្រួសារខ្មែរ ដែលមានអត្ថន័យរៀបរាប់ពីក្តីគោរពអាណិតស្រលាញ់របស់ចៅៗចំពោះសម្តេចតេជោ ដែលបានលះបង់គ្រប់យ៉ាងដើម្បីប្រទេសជាតិ មាតុភូមិ ដើម្បីសេចក្តីសុខប្រជាជនដោយមិនគិតពីការលំបាក នឿតហត់ និងសុខភាពផ្ទាល់របស់សម្តេច ត្រូវបានអ្នកនិពន្ធជាច្រើនបានតាក់តែងនិងផលិតចេញក្នុងនោះរួមទាំងបទ «ស្រក់ទឹកភ្នែកតែមិនយំ» និពន្ធទំនុកច្រៀងដោយលោក លី ស៊ីនហួន ច្រៀងដោយលោក យឹង យន លំនាំបទរង្គាផ្កាគ បទ : «ស្រក់ទឹកភ្នែកតែមិនយំ» និពន្ធទំនុកច្រៀងដោយ លោក ភួង សុគន្ធ ច្រៀងដោយ អ្នកនាង មាស លក្ខិណា លំនាំបទ នេះគឺកម្មខ្ញុំ និងបទចុងក្រោយគឺបទ «ស្រក់ទឹកភ្នែកតែមិនយំ» ដដែល ប៉ុន្តែនិពន្ធទំនុកច្រៀងដោយ លោក បេត ខេមរ៉ា ច្រៀងដោយ លោក យឹង យន។
នៅព្រឹកនេះសម្ដេចតេជោ បានបង្ហោះរូបថតមួយចំនួនបង្ហាញអំពីសម្ដេចតេជោ និងចៅស្រីទី២១ របស់សម្ដេច ដែលចៅស្រីអន់ចិត្តតែសុខចិត្តសម្រក់ទឹកភ្នែកដោយមិនយំឱ្យឮនិងបានប្រកាសឱ្យអ្នកនិពន្ធ និពន្ធបទមួយដែលមានចំណងជើងថា «ស្រក់ទឹកភ្នែកតែមិនយំ» ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើហ្វេសបុកផេករបស់សម្ដេចនៅព្រឹកថ្ងៃទី១៩ នេះថា៖ «ម្សិលមិញត្រឡប់ពីធ្វើការមកដល់ផ្ទះឆ្លៀតដឹកចៅដើរលេង។ ចៅស្រីទី២១ មិនដឹងថាអន់ចិត្តរឿងអីបានជាស្រក់ទឹកភ្នែក។ ច្រើនលើកហើយចៅមួយនេះសុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱយឮ។ នៅកម្ពុជាយើងតើមានបទចម្រៀងដែលមានចំណងជើង (ស្រក់ទឹកភ្នែកតែមិនយំ) ហើយឬនៅ? បើមិនទាន់មានទេសូមជួយនិពន្ធមួយបទផង»។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មកដល់ពេលនេះមានចៅសរុប ២២នាក់ ក្នុងនោះចៅប្រុស ១២នាក់ ចៅស្រី ១០នាក់។ ជារឿយៗសម្ដេចតែងតែបង្ហាញអារម្មណ៍នឹងចៅនិងបានសរសេរបង្ហោះលើហ្វេសបុកផងដែរនូវអារម្មណ៍ទាំងនេះក្នុងនោះក៏បានលើកឡើងនូវពាក្យចាស់មួយផងដែរថា៖ «ស្រឡាញ់កូនមួយតៅស្រឡាញ់ចៅមួយថាំង»៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print