«ភ្លៀងលុយដុល្លារ»គ្របដណ្តប់ពេញផ្លូវនៅអាមេរិក ពលរដ្ឋឈប់រថយន្តកណ្តាលផ្លូវនាំគ្នាទៅរើស

ចែករំលែក៖

នៅលើដងផ្លូវសហរដ្ឋ លេខ៥(១-៥) កំណាត់ផ្លូវឆ្លងកាត់ទីក្រុង Carlsbad រដ្ឋ California សហរដ្ឋអាមេរិក នៅថ្ងៃទី ១៩ខែវិច្ឆិកាឆ្នាំ២០២១(ពេលវេលាអាមេរិក) នៅពេលនោះមានរថយន្តដឹកប្រាក់ពីរដ្ឋ San Diego ទៅកាន់ក្រុមហ៊ុនធានារ៉ាប់រ៉ង FDIC ក៏ស្រាប់តែរបើកទ្វារធ្វើឱ្យប្រាក់ធ្លាក់បាចពេញផ្លូវ។ ប្រាក់ដែលធ្លាក់នោះមានក្រដាសប្រាក់តម្លៃ១ដុល្លារនិង២០ ដុល្លារ។ ភ្លាមៗនោះរថយន្តដែលកំពុងតែធ្វើដំណើរនៅតាមដងផ្លូវក៏បានឈប់នាំគ្នាទៅរើសប្រាក់។ បុគ្គលិកសន្តិសុខយាមល្បាតតាមផ្លូវល្បឿនលឿនកាលីហ្វ័រនីញ៉ា បានឱ្យដឹងថា«នៅពេលនោះនៅលើផ្លូវមានលុយជាច្រើន ហើយអ្នកធ្វើដំណើរបាននាំគ្នាឈប់រថយន្តនៅកណ្តាលផ្លូវដើម្បីទៅរើសលុយ។ ហេតុការណ៍ខាងលើ បានធ្វើឱ្យផ្លូវល្បឿនលឿនត្រូវកកស្ទះដល់ទៅពីរម៉ោង។ ជាមួយគ្នានោះដែរ ក៏មានមនុស្ស២នាក់ត្រូវបានចាប់ខ្លួន ដោយសារតែបានចតរថយន្តបិទផ្លូវ ធ្វើឲ្យចរាចរណ៍កកស្ទះ។ នៅពេលនេះកម្លាំងសន្តិសុខ នឹងសហការជាមួយក្រុមស្រាវជ្រាវ FBI ដើម្បីបញ្ជាក់ឱ្យបានច្បាស់ពីហេតុការណ៍ខាងលើ ។ ជាមួយគ្នានោះ ក៏បានស្នើដល់ពលរដ្ឋដែលរើសបានប្រាក់ ត្រូវតែយកទៅសងវិញ៕ ដោយសាធី
រូបថត៖Instagram


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print