នាយនគរបាល២រូប ខាងបង្ក្រាបផលិតផលក្លែងក្លាយ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន ពីបទប្រព្រឹត្តអំពើពុករលួយ(មានវីដេអូ​)

ចែករំលែក៖

ភ្នំពេញ៖ លោក ហេង ផេង ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីធ្វើការស៊ើបសួររួច បានសម្រេចធ្វើការចោទប្រកាន់ទៅលើនាយនគរបាល២រូប បម្រើការងារនៅអង្គភាព (គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ) នៃក្រសួងមហាផ្ទៃ ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើពុករលួយ ជាបទល្មើសវិតិក្រម។ សូមបញ្ជាក់ថា បន្ទាប់ពីតំណាងអយ្យការធ្វើការចោទប្រកាន់ លើជនត្រូវចោទទាំង២នាក់នោះរួច ក៏ចេញដីការសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ទៅចៅក្រមស៊ើបសួរគឺ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធី។  

ទីបំផុត ! ចៅក្រមស៊ើបសួរ សម្រេចឃុំ ខ្លួនជនត្រូវចោទ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅមណ្ឌលកែប្រែម១។ 

ដោយឡែក លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា  តំណាងអយ្យការបានបេីកការស៊េីបសួរ

លើឈ្មោះ គង់​ វណ្ណៈ​ មានឋានៈពាក់ស័ក្ត៤កន្លះ ត្រូវជាប់ ចោទ ពីបទ វិតិក្រម​ តាមមាត្រា​ ៥៩២​ និងមាត្រា​ ៥៩៣​ ​នៃក្រមព្រហ្មទណ្ឌ​ ។ 

ចំណែកឈ្មោះ អ៊ូ​ ប៊ុនធឿន​ ឋានៈពាក់ស័ក្ត៤ ជាប់ចោទពីបទ, សមគំនិតក្នុងអំពើវិតិក្រម​ តាមមាត្រា​ ២៩​ មាត្រា​ ៥៩២​ និងមាត្រា​ ៥៩៣​ នៃក្រមព្រហ្មទណ្ឌ ។ 

គួររម្លឹកថាកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១  កម្លាំងសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា( ACU )  បានចាប់ឃាត់ខ្លួននាយនគរបាលទាំង២រូបកសាងសំណុំរឿង រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការ តាមនីតិវិធី។

បើតាមប្រភពព័ត៌មានបញ្ជាក់ថា  នាយនគរបាល២រូប បម្រើការងារនៅអង្គភាពគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ បានរងនូវការចោទប្រកាន់ថា នាំគ្នាទៅប្រព្រឹត្តអំពើពុករលួយទារលុយ ពីអាជីវករម្ចាស់សិប្បកម្មផលិតទឹកម្ទេសស្របច្បាប់ ចំនួន៥ម៉ឺនដុល្លារអាមេរិក ដែលម្ចាស់សិប្បកម្មនោះបានឲ្យ២៥០០ ដុល្លារហើយ តែពួកគាត់មិនព្រមយក ទើបកើតទៅជាមានការប្តឹងផ្តល់ រហូតអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ចាប់ឃាត់ខ្លួនតែម្តងក្នុងបទល្មើសប្រព្រឹត្តជាក់ស្តែង។ 

បច្ចប្បន្នជនត្រូវចោទ ទាំង២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ម.១ ជាបណ្តោះអាសន្ន ហើយ៕

ដោយ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print