ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល បីថ្ងៃក្នុងខេត្តស្វាយរៀងភ្ញៀវទេសចរដើរលេងកម្សាន្តជាង៣ពាន់នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល បីថ្ងៃភ្ញៀវទេសចរ
ដើរលេងកម្សាន្ត ជាង៣ពាន់នាក់នៅតាមរមណីយដ្ឋាននានាក្នុងខេត្តស្វាយរៀង។

បើតាមលោកវ៉ាន់សារ៉ាត ប្រធាន
មន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានអោយដឹងនៅព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តនៅរមណីយដ្ឋានក្នុងខេត្តស្វាយរៀង នាឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល បីថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២១គឺមានចំនួនសរុប៣៤៦៤ នាក់ ស្រី ១៣៨៤ នាក់។

លោកបន្តថា សកម្មភាពការងារដែលមន្ទីរទេសចរណ៍ខេត្ត បានចូលរួមដោយ បានយកចិត្តទុកដាក់អនុវត្តតាមវិធានសុវត្តិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបមា (SOP) តាមគន្លងក្រតីភាពថ្មី។

បានសហការជាមួយអាជ្ញាធរឃុំបាសាក់ ចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល, ក្រសួងសុខាភិបាល  ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តស្វាយរៀង ដោយតម្រូវឱ្យភ្ញៀវមុនចូលកម្សាន្តនៅក្នុងរមណីយដ្ឋាន ត្រូវពាក់ម៉ាស់ បាញ់អាល់កុល , ត្រួតពិនិត្យកម្តៅ,រក្សាគម្លាតសុវត្ថិភាព និងសម្រង់ពត៌មានភ្ញៀវ ( ឈ្មោះ ,អាសយដ្ឋាន លេខទូរស័ព្ទ និងបណ្ណបានចាក់វាក់សាំង)
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការយល់ដឹងច្រើន និងចូលរួមអនុវត្តការពារខ្លួនពីជំងឺកូវីដ-១៩
ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋានគឺបានល្អប្រសើរ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print