លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅព្រឹកថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមប្រព័ន្ធវីដេអូ។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖

១- អង្គប្រជុំបានអនុម័តទទួលស្គាល់ លោក អ៊ុន ប៊ុនហាន ជាតំណាងរាស្ត្រថ្មីមណ្ឌលខេត្ត កំពង់ធំ ជំនួស លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញិល ដែលបានទទួលមរណភាព។ ការប្រកាស សុពលភាព នអាណត្តិរបស់ លោក អ៊ុន ប៊ុនហាន ជាសមាជិករដ្ឋសភានីតិកាលទី៦ នឹងធ្វើឡើង នៅក្នុងសម័យប្រជុំរដ្ឋសភា នាពេលខាងមុខនេះ។

២- អង្គប្រជុំបានអនុម័តសំណើសុំជ្រើសតាំងតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជា លោក កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា នាពេល ខាងមុខ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។

៣- អង្គប្រជុំបានអនុម័តសំណើសុំជ្រើសតាំងតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជា ដើម្បី ដាក់ជូនសម័យប្រជុំរដ្ឋសភានាពេលខាងមុខបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសមាសភាពដូចខាងក្រោម៖
– លោក ឈាង វុន ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា

– លោក ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ។

៤- អង្គប្រជុំបានអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ចំនួន៣ ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ដែលមានដូចតទៅ៖
៤.១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។ ៤.២- សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។

៤៣- សេចក្តីព្រាងច្បាប់ស្ដីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ ។

៥- អង្គប្រជុំបានអនុម័តកាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹក ថៃ្ងព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទី ដោយមានរបៀបវារៈ ចំនួន៦ ដូចខាងក្រោម៖

៥.១- ការសម្រេចសុពលភាពនៃអាណត្តិរបស់ លោក អ៊ុន ប៊ុនហាន ជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ធំ ជំនួស លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញិល ដែលបានទទួលមរណភាព។
៥.២- ការបោះឆ្នោតជ្រើសតាំង លោក កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១រដ្ឋសភា។

៥.៣- ការបោះឆ្នោតជ្រើសតាំង៖

– លោក ឈាង វុន ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា

– លោក ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិ ការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

៥.៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ អាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។

៥.៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។

៥.៦- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print