នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតអោយលោកវរនាវីឯក Vitaly Luchsev ចូលជួបពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតអោយលោកវរនាវីឯក Vitaly Luchsev អនុការិយាល័យ អនុព័ន្ធយោធានៃស្ថានទូតរុស្សី ចូលជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ និងណែនាំខ្លួន លោកវរសេនីយ៍ឯក ជេវស្មៀរ ដែលទើបមកបំពេញបេសកកម្មនៅកម្ពុជា។ ដោយឡែកក្នុងថ្ងៃនេះផងដែរ លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ។
សូមបញ្ជាក់ថា, ដោយមានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទែប្រទេស លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបការងាររដ្ធបាលហិរញ្ញវត្ថុ អធិការកិច្ច និងទំនាក់ទំនងកិច្ចការសាធារណៈ ឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍នាយរងសេនាធិការ ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ វិទ្យាស្ថានកំបូល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ។ កិច្ចប្រជុំនេះមានភ្ជាប់តាមរយៈប្រព័ន្ធ (video conference) ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print