អូស្ត្រាលីកាត់បន្ថយការរឹតត្បិតព្រំដែនអន្តរជាតិ

ចែករំលែក៖

ប្រភពព័ត៌មានពីប្រទេសអូស្ត្រាលីនៅថ្ងៃទី២២ខែវិច្ឆិកាបានផ្សាយថា ប្រទេសនេះនឹងប្រកាសពីការកាត់បន្ថយការរឹតត្បិតនៅព្រំដែនអន្តរជាតិ ដើម្បីឱ្យក្រុមពលករដែលមានបទពិសោធន៍ ក្រុមនិស្សិតអាចវិលត្រឡប់មកកាន់ប្រទេសអូស្ត្រាលីវិញ ខណៈប្រទេសនេះកំពុងប្រឈមកង្វះពលករកម្មករ ក្នុងពេលប្រទេសជាតិដំណើរការឡើងវិញក្រោយកូវីដ-១៩។ រដ្ឋាភិបាលអូស្ត្រាលីបានខិតខំអូសទាញពលករមានបទពិសោធន៍មកពីប្រទេសកូរ៉េខាងត្បូង ជប៉ុន វិលត្រឡប់មកអូស្ត្រាលី ក្នុងឱកាសបុណ្យគ្រិស្តស្មាសដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ។ លោក Josh Frydenberg ជា រដ្ឋមន្ត្រីរតនាគារជាតិអូស្ត្រាលី បានបញ្ជាក់ដូច្នេះថា «ការបើកព្រំដែនរបស់យើងឡើងវិញប្រកបដោយសុវត្ថិភាព សម្រាប់ជនអន្តោប្រវេសន៍ជាកម្មករជំនាញ និងនិស្សិតមកពីបរទេសអាចនឹងជួយពន្លឿនការស្ដារសេដ្ឋកិច្ចរបស់យើង តាមរយៈការជួយដោះស្រាយកង្វះខាតកម្លាំងពលកម្ម»។ អូស្ត្រាលីបានសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនកាលពីខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល COVID-19 ជាមួយការអនុវត្តវិធានការរឹតត្បិតយ៉ាងតឹងរ៉ឹង។ បច្ចុប្បន្ន អូស្ត្រាលីមានអ្នកឆ្លង COVID-19 ប្រមាណ ២០០,០០០នាក់ ក្នុងនោះស្លាប់ ១,៩៤៨នាក់៕ ដោយសាធី

...

រូបថត៖THX/TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print