នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ ស្តីពីការបង្ក្រាបជាក់ស្តែងករណីលួច(ប្រេងម៉ាសុីន)

ចែករំលែក៖

ភំ្នពេញៈ ជនសង្ស័យ៣នាក់ ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពករណីលួច (ប្រេងម៉ាសុីន) ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង១៥ និង៣០នាទីរសៀល នៅចំណុចឃ្លាំងលេខ៥២ ផ្លូវលេខ៥៩៨ ក្រុមទី១៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

– ជនរងគ្រោះឈ្មោះមាស វិបុល ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអគ្គនាយកក្រុមហ៊ុនអ៊ិម វិបុល ខូអ៊ិលសុីឌី ស្នា់កផ្ទះលេខ ផ្លូវបេតុង ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យ 1-ឈ្មោះសំ ចាន់ណា ភេទប្រុស ជនជាតិខ្មែរ អាយុ៤២ឆ្នាំ របរបេីកបរ ស្នាក់នៅផ្ទះលេខ ភូមិគ្រាំងក្រូច ឃុំគ្រាំងក្រូច ស្រុកឈូក ខេត្តកំពត (គ្មានសារធាតុញៀន)។

2-ឈ្មោះម៉ៅ មករា ភេទប្រុស អាយុ៣០ឆ្នាំ មិចរបរលក់ប្រេងម៉ាស៊ីន ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជយ័ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន។

3-ឈ្មោះលឹម ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំលក់ប្រេងម៉ាសុីន ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលំ សង្កាត់កាកាប ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)
+ វត្ថុតាងដកហូតបាន
– រថយន្តចំនួន០១គ្រឿង ម៉ាកកូរ៉េ ប្រភេទទ្រុងដឹកទំនិញ ស្លាកលេខPP 2P-0347(របស់ជនសង្ស័យ)
-ម៉តូចំនួន០១គ្រឿង ម៉ាកគប់ស្លាកលេខPP 1AQ-8987(របស់ជនសង្ស័យ)
-ប្រេងម៉ាសុីនចំនួន១០ពុយ (០១ពុយ=២០០លីត្រ)(របស់ជនរងគ្រោះ)

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់អោយដឹងថា: នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥ និង០០នាទី ជនសង្សយ័ឈ្មោះលឹម ឧត្តម ឈ្មោះម៉ៅ មករា និងជនសង្ស័យឈ្មោះសំ ចាន់ណា ជាម្ចាស់រថយន្តមកលួចប្រេងម៉ាសុីននៅចំណុចឃ្លាំងខាងលេី លុះដល់វេលាម៉ោង១៥ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ពេលកំពុងធ្វេីសកម្មភាពជនរងគ្រោះឃេីញបានប្តឹងរាយការណ៍មកសមត្ថយេីងចុះអន្តរាគមន៍ឃាត់ខ្លូនបានជនសង្ស័យចំនួន០៣នាក់ រួមទាំងវត្ថុតាងខាងលេីភ្លាមៗនៅកន្លែងកេីតហេតុ។
– បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តទៅតាមនីតិវិធីច្បាប់។
ចំពោះប្រេងចំនួន១០ពុយបានប្រគល់អោយជនរងគ្រោះវិញ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print