ខេត្តតាកែវ : រងើកភ្លើងស្នេហ៍ចាស់បានកើតឡើងបណ្ដាលឱ្យបុរសម្នាក់មកសុំប្រពន្ធដែលលេងលះគ្នារួចកន្លងមកដើម្បីត្រូវគ្នាវិញតែមិនបានក៏កើតទុក្ខមិនសុខចិត្តឈានទៅដល់ការប្រើប្រាស់អំពើហិង្សាសារមិត្តបំផ្លាញសម្ភារៈប្រើប្រាស់របស់ប្រពន្ធអស់មួយចំនួន។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ស្ថិតនៅភូមិទឹកអំបិល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថាជនបង្កឈ្មោះ យ៉ែមប៊ុនថន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរធ្វើស្រែស្នាក់នៅនិងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះឈ្មោះងួន វ៉ាត
ភេទស្រី អាយុ៣៧ឆ្នាំ មានមុខរបរជាកសិកររស់នៅនិងភូមិការខេត្តជាមួយគ្នា អ្នកទាំងពីរពីមុនត្រូវជាប្ដីនិងប្រពន្ធតែត្រូវបានលែងលះ។
សមត្ថកិច្ចបានបញ្ជាក់ថាក្រោយពីគេទីខាងប្រុសបានមកសុំជានាជាមួយខាងស្រីវិញតែខាងស្រីបានបដិសេធគាត់ធ្វើឲ្យមានអំពើហិង្សាដោយខាងប្រុសបានដុតបំផ្លាញសម្ភារៈប្រើប្រាស់មួយចំនួនរួមមានម៉ូតូគុបជ្រុងមួយគ្រឿង ទូទឹកកកមួយ កៅអីជ័រដប់ តុមួយ កង់មួយគ្រឿងដែលជារបស់ជនរងគ្រោះអតីតជាប្រពន្ធរបស់ជនបង្ក។
បច្ចុប្បន្នជនបង្កត្រូវបានសមត្ថកិច្ចខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធី៕
ដោយ ស សម