បុរសចំណាស់អាយុ៧២ឆ្នាំមានជំងឺប្រចាំកាយគិតខ្លីចងក សម្លាប់ខ្លួនផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានខណ:ប្រទះឃើញឪពុករបស់ខ្លួនចងករសម្លាប់ខ្លួនក្រោមដើមឈើនិងខ្សែចងករសង្ស័យអន់ចិត្តមានជំងឺព្យាបាលមិនធូរស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិកណ្ដៀងរាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមានឈ្មោះ ឡឹក បាន អាយុ៧២ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិកណ្ដៀងរាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមក្រុមគ្រួសារបានអោយដឹងថាឪពុករបស់គាត់ គឺមានជំងឺប្រចាំកាយយូឆ្នាំមកហើយដោយបានទៅព្យាបាលនៅមន្ទីពេទ្យនិងផឹកថ្នាំសង្កូវដែរប៉ុន្តែមិនបានធូរស្រាលសោះ ដោយនៅថ្ងៃកើតហេតុស្រាប់តែអ្នកភូមិប្រទះឃើញចងកក្រោមដើមឈើក្បែផ្ទះស្លាប់បាត់ទៅហើយ។

ក្រោយពីសមត្ថកិច្ចជំនាញនិងគ្រូពេទ្យមណ្ឌលសុខភាពពិនិត្យ សាកសពដោយសន្និដ្ឋានថាគឺពិតជាស្លាប់ដោយចងកប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីដែលសំគាល់ជារឿងឃាដកម្មនោះទេទើបប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print