ក្មេងស្រីអាយុ១៨ឆ្នាំចង.កសម្លាប់ខ្លួនមុននេះបន្តិចនៅសង្កាត់ឃ្មួញ

ចែករំលែក៖

ភ្នំពេញ៖ យុវតីវ័យ១៨ឆ្នាំមួយរូបដ៏ស្រស់សោភា បានសម្រេចចិត្តធ្វើអត្តឃាតដោយយកក្រមាចង.កទៅនឹង​ធ្នឹមសសរផ្ទះបណ្ដាលឲ្យស្លាប់ ជាមួយនឹងការបន្សល់ទុកនូវក្ដីអាឡោះអាល័យទួញសោកទ្រហោយំពីសាច់​ញាតិនិងក្រុមគ្រួសារ ជាពិសេសប្អូនស្រីវ័យ១៦ឆ្នាំបានរត់ទៅឱបក្មេងស្រីរងគ្រោះដើម្បីស្រែកឲ្យឪពុកម្ដាយ​បងប្អូនជួយសង្គ្រោះ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅចំណុចផ្ទះលេខ៦៥ ផ្លូវ២០៩ ក្រុមទី៦ សហគមន៍ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

យុវតីឈ្មោះ ហេង ជាម៉ី ដែលត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះបានបញ្ជាក់ថា នាងឈ្មោះ ហេង ស្រីនាង អាយុ១៨ឆ្នាំ ។ មុនកើតហេតុបានទៅចូលរួមប្រជុំជាមួយនឹងសហគមន៍ លុះមកដល់ផ្ទះវិញស្រប​ពេលគ្មានអ្នកណានៅផ្ទះ ក៏យកក្រមាចង.កសម្លាប់ខ្លួន។

ម្ដាយយុវតីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ប៉ុន្មានថ្ងៃមកនេះ រូបគាត់និងប្ដី បានណែនាំ និងស្ដី​បន្ទោសបន្តិចបន្ទួចរឿងអត់ការងារធ្វើ និងឲ្យខំរកការងារកុំនៅតែផ្ទះ។​ករណីនេះកូនរបស់គាត់មិនបានតបត​ ប៉ុន្តែទើបដល់នារសៀលថ្ងៃខែខាងលើ ក៏មកធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួន។

អ្នកស្រីបន្តថា មុនដំបូងស្មានថាកូនមិនទាន់ស្លាប់ក៏ដឹកយកទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ប៉ុន្តែគ្រូ​ពេទ្យបានប្រាប់ថា នាងបានស្លាប់បាត់ទៅហើយ៕

20160408032557

20160408032504

20160408032504 (1)

ដោយ៖ តុងសីហា

111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print