ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបិទបញ្ចប់ឆ្នាំសិក្សា ២០២០-២០២១ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ (សាលារដ្ឋ) នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ : ក្រសួងអប់រំ យុវជន និងកីឡាសូមជូនដំណឹងស្តីពីការបិទបញ្ចប់ឆ្នាំសិក្សា២០២០-២០២១ នៅតាម គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ដូចខាងក្រោម៖

ឆ្នាំសិក្សា២០២០-២០២១ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវរៀបចំការប្រឡងឆមាសទី២ នៅមុនដំណាច់ឆ្នាំសិក្សា

គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវរៀបចំការប្រជុំបូកសរុបលទ្ធផលដំណាច់ឆ្នាំសិក្សា នៅក្រោយថ្ងៃ ទី១៨ ខែធ្នូ និងមុនដំណើរការឆ្នាំសិក្សាថ្មី

គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ ត្រូវចាប់ផ្តើមយុទ្ធនាការចុះឈ្មោះចូលរៀនសម្រាប់ កុមារដែលមានអាយុ ៦ឆ្នាំ ឬ ៧០ខែ យ៉ាងតិច (គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២) និងកុមារ ដែលបានបោះបង់ចោលការសិក្សា ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ ក្រោមការសហការនិងគាំទ្រពីគណៈកម្មការទ្រទ្រង់/គ្រប់គ្រងគ្រឹះស្ថានសិក្សា អាជ្ញាធរដែនដី សហគមន៍ មាតាបិតា អ្នកអាណាព្យាបាលសិស្ស

គណៈគ្រប់គ្រងសាលា គ្រូទទួលបន្ទុកថ្នាក់ ត្រូវរៀបចំបញ្ជីឈ្មោះសិស្សឡើងថ្នាក់ ត្រួតថ្នាក់ បោះបង់ ការសិក្សា សិស្សផ្ទេរចូលសម្រាប់ឆ្នាំសិក្សាថ្មី ចាប់ពីថ្ងៃទី១៣ ខែធ្នូ តទៅ ចាត់ចែងអនុវត្តកិច្ចការផ្សេងៗទៀត ដូចក្នុងចំណុចទី៨ នៃសេចក្តីណែនាំលេខ ៥៩ អយកសណន ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

ទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និង កីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ បុគ្គលិកអប់រំ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប សូមចូលរួមសហការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print