ខេត្តស្ទឹងត្រែង÷ នៅព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី”ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន”។
អង្គសិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី , អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ រតនគិរី មណ្ឌលគិរី និងខេត្តស្ទឹងត្រែង លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនៃខេត្តទាំងបួន និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត។
សិក្ខាសាលានេះប្រព្រឹត្តរយៈពេល២ថ្ងៃ ចាប់ពីថៃ្ងទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង៕
...
ដោយ៖ សូរិយា