សហរដ្ឋអាមេរិក៖ មន្ត្រីទីក្រុង Santa Cruz ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកបានអនុម័តច្បាប់យ៉ាងតឹងតែង ដោយពលរដ្ឋនៅក្នុងទីក្រុងនេះគឺត្រូវតែពាក់ម៉ាស់ជាប្រចាំទាំងនៅក្នុងទីសាធារណៈកន្លែងធ្វើការ ហើយបើមិនពាក់ម៉ាស់ទេអាចត្រូវជាប់គុកឬពិន័យជាប្រាក់។ ការអនុម័តច្បាប់ខាងលើនេះគឺ ក្រោយពេលមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់នៅក្នុងទីក្រុង Santa Cruz ។ ពលរដ្ឋដែលចាក់វ៉ាក់សំាងគ្រប់ចំនួនហើយក្តីក៏ត្រូវតែពាក់ម៉ាស់ផងដែរពេលចេញពីផ្ទះ។ មន្ត្រីក្នុងទីក្រុងបានស្នើដល់ពលរដ្ឋ លើកលែងតែពេលហូបបាយប៉ុណ្ណោះទើបមិនពាក់ម៉ាស់ ក្រៅពីនេះពាក់ទាំងអស់។ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨៦,០១៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១,២៣៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។ នៅទូទាំងសហរដ្ឋអាមេរិកអ្នកឆ្លងកូវីដ-១៩កើនឡើងដល់ ៤៨,៨៣៥,២១៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៩៦,២១៧នាក់ ។ អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺនៅសហរដ្ឋអាមេរិកបានថ្លែងថា ភាគច្រើននៃប្រជាជនអាមេរិកដែលបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ ពួកគេគួរតែប្រញាប់ប្រញាល់ទៅទទួលការចាក់ «ដូសជំរុញ» បន្ថែមទៀត ហើយដូសជំរុញនេះអាចនឹងក្លាយជាស្តង់ដារថ្មីសម្រាប់ប្រទេសនេះ ក្នុងការកំណត់អំពីអ្នកដែលបានចាក់វ៉ាក់សាំង «ពេញលេញ»៕ ដោយសាធី
រូបថត៖Reuters.