ប្រទេស អារ៉ាប៊ី សាអ៊ូឌីត បានប្រកាសថា នឹងអនុញ្ញាតឱ្យពលរដ្ឋនៅក្នុងប្រទេសចំនួន៦អាចចូលមកកាន់ប្រទេសនេះបានដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ប្រទេសទាំងនោះ៦រួមមាន អេហ្ស៊ីប ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ប្រេស៊ីល វៀតណាម និងឥណ្ឌា។ កន្លងមកដោយសារតែស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ កើនឡើង ទើបប្រទេសអារ៉ាប៊ី សាអ៊ូឌីត រឹតត្បិតការធ្វើចំណើរចេញចូលរបស់ពលរដ្ឋនៅក្នុងប្រទេសទាំងនោះ មានន័យថា ពលរដ្ឋមកពីប្រទេសទាំង៦នោះគឺត្រូវតែធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃមុនពេលចូលក្នុងប្រទេសអារ៉ាប៊ី សាអ៊ូឌីត។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អារ៉ាប៊ី សាអូ៊ឌិត បានសម្រេចបន្ថយការរឹតត្បិតក្រោយពេលបានតាមដានរាល់សកម្មភាពនៃការឆ្លងរាលដាលក្នុងប្រទេសទាំងនោះ។ ការសម្រេចខាងលើនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។ ប៉ុន្តែការពិនិត្យសុខភាពនៅតែបន្តធ្វើចំពោះពលរដ្ឋដែលចូលក្នុងប្រទេសអារ៉ាប៊ី សាអូ៊ឌីត។ បច្ចុប្បន្នមានប្រទេសជាច្រើនបានសម្រេចបន្ថយការរឹតត្បិតដើម្បី ទាក់ទាញវិស័យទេសចរណ៍ សង្គ្រោះសេដ្ឋកិច្ចដែលរងផលប៉ះពាល់ខ្លាំងដោយកូវីដ-១៩ ។ វិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចដែលរងផលប៉ះពាល់៕ ដោយសាធី
រូបថត៖ Alarabiya.