នៅថ្ងៃទី២៧ខែវិច្ឆិកា រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចបិទព្រំដែនជាមួយប្រទេសក្នុងទ្វីបអាហ្វ្រិកចំនួន៩ប្រទេសដើម្បីកាត់បន្ថយការឆ្លងកូវីដ-១៩បំប្លែងថ្មី Omicron ។
ក្រោយកិច្ចប្រជុំជាបន្ទាន់នៅថ្ងៃទី២៧ខែវិច្ឆិកា មន្ត្រីរដ្ឋាភិបាលអូស្ត្រាលី និងក្រសួងសុខាភិបាល បានសម្រេចហាមប្រាមពលរដ្ឋមកពី៩ប្រទេសចូលក្នុងទឹកដីអូស្ត្រាលី ក្នុងនោះមាន អាហ្វ្រិកខាងត្បូង , Namibia, Zimbabwe, Botswana, Lesotho, Eswatini, កោះ Seychelles, Malawi និង Mozambique។ ការហាមប្រាមមានប្រសិទ្ធភាពភ្លាម ប៉ុន្តែលើកលែងពលរដ្ឋអូស្ត្រាលី ដែលចង់វិលត្រឡប់មកស្រុកវិញ តែត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ។
ក្រៅពីនេះអូស្ត្រាលី ក៏បានហាមប្រាមការហោះហើរមកពី៩ប្រទេសនៅក្នុងបញ្ជីនោះដែរ ក្នុងរយៈពេល២សប្តាហ៍ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩បំប្លែងថ្មី។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្ត្រាលី លោក Greg Hunt បានបញ្ជាក់ថា វិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ ដែលទើបតែអនុម័តនេះគឺជារឿងចាំបាច់បំផុតដើម្បីធានាថាអូស្ត្រាលីនឹងមិនមានករណីឆ្លងកូវីដ -១៩ បំប្លែងថ្មី Omicron ឡើយ៕ ដោយសាធី