តោះ​! អ្នក​ណាខ្លះ​មិនទាន់ស្គាល់​ សិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ រវាងផ្លូវតូច និងផ្លូវធំ

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃសៅរ៍ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ សិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ រវាងផ្លូវតូច និងផ្លូវធំ (នៅត្រង់ផ្លូវខ្វែង គ្មានផ្លាកសញ្ញាសម្គាល់សិទ្ធិអាទិភាព) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ប្រសិនជួបស្ថានភាពដូចក្នុងរូប?

អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។ 

សូមជម្រាបថា​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ក៏បា​នបញ្ជាក់ដែរថា​ លោកអ្នកអាចតាមដានការចុះផ្សាយនៅលើហ្វេសប៊ុកផ្លូវការក្រសួង ” រៀងរាល់ថ្ងៃសៅរ៍ ស្តីពីសិទ្ធិអាទិភាពនៅពេលឆ្លងកាត់ផ្លូវប្រសព្វ “​ផងដែរ​។ 

ដោយ​ឡែក​លោកអ្នកក៏អាចមកស្គាល់ពី​ផ្លាកសញ្ញាបំរាម ៖ “ កំណត់ទទឹង ” | “ កំណត់បណ្តោយ ” | “ ហាមចូលចំពោះទោចក្រយាន ទោចក្រយានយន្ត និង ត្រីចក្រយាន ”

ផ្លាកសញ្ញាបំរាម ដែលមាននៅលើដងផ្លូវសាធារណៈ គឺជាការដាក់បំរាមដល់អ្នកបើកបរ មិនឱ្យប្រព្រឹត្តខុសពីខ្លឹមសារនេះឡើយ។ ដូចនេះអ្នកបើកបរ ត្រូវអនុវត្ត និងគោរពដាច់ខាត៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print