សមត្ថកិច្ចចម្រុះចុះបង្ក្រាប សិប្បកម្មកែច្នៃឈើអត់​ច្បាប់ ចំនួន ២ កន្លែង មនុស្សរត់បាត់រឹបអូសបានតែឈើនិងឧបករណ៍

ចែករំលែក៖

ខេត្តព្រះវិហារ​៖  សិប្បកម្មកែច្នៃឈើខុសច្បាប់ពីរកន្លែងត្រូវបាន
កម្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ ចុះបង្ក្រាប សិប្បកម្ម កាលពី​រសៀលថ្ងៃទី​២៧ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​សែន​តេ​ជៈ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ  ។​
មន្រ្តីខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ បបានឲ្យដឹងថា រាល់​ការដឹកជញ្ជូន​ឈើ ឬក៏​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ ដែល​មិនមាន​ច្បាប់​អនុញ្ញាត គឺ​ត្រូវតែ​បង្ក្រាប មិន​លើកលែង ជាដាច់ខាត​។​ ​ចំណែកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បបានឱ្យដឹងដែរថាពេល​នេះលោកត្រូវបានប្រជាពលរដ្ឋរាយការណ៍ពីសកម្មភាពលួចបើកសិប្បកម្មកែច្នៃខុសច្បាប់ លោកក៏ដឹកនាំ​កម្លាំង ផ្នែក និង​សង្កាត់ រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មរកត ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម កែច្នៃ​ឈើ អនាធិបតេយ្យ អត់​ច្បាប់​ចំនួន ២ កន្លែង​នេះ។
លោកនាយ​​ផ្នែកបានឲ្យដឹងទៀតថាជាលទ្ធផល ក្នុងកា​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម អត់​ច្បាប់​ខាងលើ​នោះ​សមត្ថកិច្ច​ជំនាញ បាន​ដកហូត​វត្ថុតាង មាន​ម៉ាស៊ីន​, តាប​ម៉ូ​ទ័​រ​ឈួ​ស រួម​នឹង​ឈើ​មួយចំនួន​ធំ ឯម្ចាស់សិប្បកម្មនិងកម្មករដឹងខ្លួនមុនរត់គេចខ្លូនបាត់អស់។ ចំពោះវត្ថុតាង រួម​នឹង​ឈើអារច្រៀកជាច្រើនម៉ែត្រគូបត្រូវបាន​មន្ត្រី ដឹក​យកទៅ​រក្សាទុក នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្តតាម​នីតិវិធី ៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print