អាមេរិកអំពាវនាវដល់សម្ព័ន្ធមិត្ត បញ្ចេញប្រេងស្តុកទុកជួយឲ្យតម្លៃប្រេងល្អប្រសើរឡើងវិញ

ចែករំលែក៖

ក្នុងពេលដែលតម្លៃប្រេង សាំងនៅលើពិភពលោកកើនឡើងខ្ពស់ រដ្ឋាភិបាលប្រធានាធិបតីអាមេរិកលោកបៃឌិន បានអំពាវនាវដល់ OPEC និងរុស្ស៊ីបង្កើនការផ្គត់ផ្គង់ប្រេងទៅកាន់ទីផ្សារពិភពលោក ។ ជាមួយគ្នានេះដែរ អាមេរិកអំពាវនាវដល់ប្រទេសដែលប្រើប្រាស់ថាមពលប្រេងច្រើនជាងគេ បញ្ចេញឃ្លាំងស្តុកប្រេងរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រោយកូវីដ ១៩ ។ តម្លៃប្រេងសាំងនៅអាមេរិកនាពេលនេះបានកើនឡើងខ្ពស់ដល់ទៅ ៣,៤ ដុល្លារក្នុងមួយ Gallon (គិតមួយលិត្រប្រមាណ០,៩ដុល្លារ) គឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១៤។ នៅក្នុងរដ្ឋជាច្រើនរបស់អាមេរិក មានតម្លៃប្រេងសាំង កើនឡើងខ្ពស់ជាង ៤ដុល្លារក្នុងមួយ Gallon។ ប្រធានាធិបតីអាមេរិកលោកបៃឌិន បានទទួលស្គាល់ថា តម្លៃប្រេងឡើងថ្លៃប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចអាមេរិក ។ រដ្ឋាភិបាលអាមេរិកបានដាក់គំនាប់ទៅលើអង្គការ OPEC បង្កើនការផលិតប្រេងនាំទៅកាន់ទីផ្សារពិភពលោកដើម្បីជួយឲ្យតម្លៃប្រេងថយចុះវិញ ។ កាលពីថ្ងៃទី២២ខែវិច្ឆិកា ឥណ្ឌា ជប៉ុន ជាប្រទេសដំបូងគេប្រកាសបើកឃ្លាំងស្តុកប្រេងយុទ្ធសាស្ត្រ តាមសំណើររបស់អាមេរិក ។ នៅថ្ងៃទី ២៤ខែវិច្ឆិកា ចិនក៏បានប្រកាសបើកឃ្លាំងស្តុកប្រេងរបស់ខ្លួន ដើម្បីជួយទប់ស្កាត់តម្លៃប្រេងឡើងថ្លៃ។ ប៉ុន្តែការបើកឃ្លាំងស្តុកប្រេងឆៅនឹងធ្វើឲ្យតម្លៃប្រេងឆៅឡើងថ្លៃផងដែរ៕

ដោយ៖សាធី

...

រូបថត៖antg.cand.com.vn.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print