បុរសម្នាក់មានអាការៈ ក្តៅ រងា ញ័រហើយបានស្លាប់បន្ទាប់ពីអស់ស៊ីរ៉ូមដោយគ្រូពេទ្យអះអាងថាគាំងបេះដូង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់បន្ទាប់មានអាការះ ក្តៅ រងា ញ័រក្រោយពីទិញថ្នាំ និងដាក់ស៊ីរ៉ូម នៅផ្ទះគ្រូពេទ្យឯកជនមួយកន្លែង ដោយសមត្ថកិច្ចនិងគ្រូពេទ្យ
មណ្ឌលសុខភាពបុសមន អះអាងថាស្លាប់ដោយគាំងបេះដូង។

ហេតុការណ៏ស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១ស្ថិតនៅភូមិថ្មី ឃុំបុស្សមន ស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះ មុំ សារឿន  អាយុ៣៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្មី ឃុំបុស្សមន ស្រុករំដួល។

ចំណែកគ្រូពេទ្យឯកជនសង្ស័យមានឈ្មោះឈ្មោះកែវ ផល្លា ភេទប្រុស អាយុ៤៣ មានទីលំនៅភូមិថ្មី ឃុំបុស្សមន ស្រុករំដួល ខណះក្រោយដឹងថាឈ្មោះ មុំ សារឿន  បានស្លាប់ហើយក៏បានរត់គេចខ្លួនភ្លាមៗផងដែរ។

ប្រភពបន្តថា កាលពីវេលាម៉ោង១២និង២០នាទីឈានចូល
នៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២១ សមត្ថកិច្ចនគរបាល
ប៉ុស្តិ៍នគរបាលរដ្ឋបាលបុស្សមនបានទទួលព័ត៏មានពីឪពុក គ្រួសារសពតាមរយ:ទួរស័ព្ទថាកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទីល្ងាចកូនប្រុសរងគ្រោះ
បានទៅពិនិត្យទិញថ្នាំ និងដាក់ស៊ីរ៉ូម នៅផ្ទះពេទ្យឯកជនឈ្មោះកែវ ផល្លា ហើយក៏បានត្រឡប់មកផ្ទះវិញ។
ប្រភពបន្តថារហូតដល់ម៉ោង៧និង៣០នាទីយប់
ស៊ីរ៉ូមដែលកូនប្រុសបានព្យួរនោះបានអស់បន្ទាប់មក ក៏មានអាការះ ក្តៅ រងា ញ័រ ស្រាប់តែនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃខែដដែលបានដាច់ខ្យល់ស្លាប់បង្កការភ្ញាក់ផ្អើលដល់គាត់ជាឪពុកនិងក្រុមគ្រួសារតែម្តង។

ក្រោយពីទទួលបានព័តមានភ្លាមកម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្រ្តបានសហការជាមួយមណ្ឌលសុខភាពបុសមននិងអាជ្ញាធរឃុំ ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសពដោយ
គ្រូពេទ្យបានសន្និដ្ឋានថាការស្លាប់នេះដោយសារគាំងបេះដូង  ។
ក្រោយមកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី។

ចំណែកជនសង្ស័យជាគ្រូពេទ្យឯកជនបានរត់គេចខ្លួនបាត់ប៉ុន្តែសមត្ថកិច្ចកំពុងស្វែងរកឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕

ដោយ៖ យឹម  សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print