អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បរិច្ចាគទឹកប្រាក់ចំនួន ២ លានដុល្លារ អាមេរិកបន្ថែមទៀតដើម្បីចូលរួមដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩របស់ប្រទេសឡាវ

ចែករំលែក៖

អ្នកឧកញ៉ា  ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនលឿនបំផុតរបស់កម្ពុជា បានបរិច្ចាគថវិកាចំនួន ២ លានដុល្លាអាមេរិកបន្ថែមទៀត ដើម្បីជួយដល់រដ្ឋាភិបាលឡាវ ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ កាលពីដើមខែកញ្ញាកន្លងមកនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានបរិច្ចាគថវិកាចំនួន ១ លានដុល្លារអាមេរិក ម្តងរួចមកហើយ។

អំណោយទាំងពីរលើកត្រូវបានធ្វើឡើងដោយឆ្លើយតបទៅតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើបញ្ហាកូវីដ-១៩ រវាងប្រទេសជិតខាងទាំងពីរ។

ការបរិច្ចាគនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញដោយលោក ហ្គុយ ឆាយ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាតំណាងជំនួសមុខអោយអ្នកឧកញ៉ា  ចេន ហ្ស៊ី។ អំណោយ​ទាំង​ពីរលើកមាន​ទឹក​ប្រាក់​សរុបចំនួន ៣​លាន​ដុល្លារ​អាមេរិក មាន​គោល​បំណង​ជួយ​ប្រជាជន​ឡាវក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាតនេះ។

សូមបញ្ចាក់ថា ៖ ប្រទេសកម្ពុជាជាប្រទេសដែលមានអត្រានៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ច្រើនជាងគេនៅលើពិភពលោក អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាសហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មនៅក្នុងតំបន់មេគង្គ ដឹងយ៉ាងច្បាស់ពីសារៈសំខាន់នៃធុរកិច្ចកម្ពុជាក្នុងការជួយដល់ប្រទេជិតខាងក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ជាសកលនេះ។ ក្នុងនាមជាសហគ្រាសឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក៏មានគោលបំណងចូលរួមចំណែកក្នុងតួនាទីនៃភាពជាអ្នកដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជាអំពីកិច្ចការក្នុងតំបន់ ខណៈដែលនេះជាពេលវេលាដ៏លំបាកមួយសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងមូល។

ព្រីនស៍ ហូលឌីង គ្រុប ដែលជាក្រុមហ៊ុនពហុវិស័យឈានមុខគេដែលមានក្រុមហ៊ុនជាបុត្រស័ម្ពន្ធដូចជា ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប; ធនាគារព្រីនស៍; ក្រុមហ៊ុនព្រីនស៍អចលនទ្រព្យហ័នយូ; ក្រុមហ៊ុន Belt Road Capital Management ; ក្រុមហ៊ុន Awesome Global និងក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានឈានមុខគេសម្រាប់សកម្មភាពទំនួលខុសត្រូវសង្គម(CSR) នៅឆ្នាំនេះ។ ជាមួយកិច្ចការទំនួលខុសត្រូវសង្គមនេះហើយ ទើបក្រុមហ៊ុន​ចាប់ផ្តើមកម្មវិធីអាហារូបករណ៍ធំជាងគេបំផុតនៅប្រទេសកម្ពុជាគឺ «អាហា​រូបករណ៍ ចេន ហ្ស៊ី» ។ លើសពីនោះទៅទៀត ក្រុមហ៊ុនព្រីសន៍ ហូលឌីង គ្រុប បានទទួលពាន​រង្វាន់អន្តរ​ជាតិចំនួនប្រាំបី និងនៅតែរក្សាបាននូវប្រតិបត្តិការអាជីវកម្ម បើទោះបីជាមានឧបសគ្គខ្លះៗក៏ដោយ។

អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)

ព្រីនស៍ ហូលឌីង គ្រុប  (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា ដែលមាន  ក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងបម្រើសេវាអតិថិជន។

អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជា រួមមានក្រុមហ៊ុនPrince Real Estate Group ក្រុមហ៊ុនPrince Huan Yu Real Estate Group ធនាគារPrince Bank ក្រុមហ៊ុនអាកាសចរណ៍Cambodia Airways ក្រុមហ៊ុនBelt Road Capital Management ព្រមទាំងក្រុមហ៊ុនAwesome Global Investment Groupតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបមានអាជីវកម្មប្រមាណជាង៨០នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស ដែលកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹងដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានកសាងមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លំហូរមូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាក់ស្តែង សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប កំពុងតែអភិវឌ្ឍន៍គម្រោងទេសចរណ៍និងលំនៅដ្ឋានទីក្រុងរាម នាពេលខាងមុខដែលនឹងក្លាយជាគម្រោង អចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងនោះដែរសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប មានគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន១៦ពាន់លានដុល្លារអាមេរិកសម្រាប់តំបន់ទាំងមូល។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើរ     រយៈពេល១០នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ដែលក្នុងគោលបំណងរួមចំណែកដល់ការស្តារ សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុផងដែរ។

សម្រាប់ការសាកសួរព័ត៌មានផ្សេងៗអំពីសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប សូមទំនាក់ទំនងទៅកាន់៖

 

លោកស្រី​ លឹម ស៊ាងហេង​​​

Two Way Public Relations

ទូរសព្ទលេខ៖ +៨៥៥ ៦៩ ​៧៧៣​ ៩៦១​​

អុីម៉ែល៖[email protected]

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print