ម្ចាស់ជើងឯកពិភពលោក៣សម័យលោក Mark Williams បានអង្គុយស្ងាបនៅលើកៅអីរបស់គាត់ក្នុងអំឡុងពេលការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលនៅឯការប្រកួតជើងឯកចក្រភពអង់គ្លេស។ កីឡាករ Welshman Williams វ័យ៤៦ឆ្នាំបានចាញ់ ៦-៥ លើកីឡាករអង់គ្លេស Anthony Hamilton ក្នុងជុំទីពីរនៅទីក្រុង York ។
ម្ចាស់ជើងឯក២សម័យកាល UK Snooker Championship បានខកខានការប្រកួតចំនួន២បន្ទាប់ពីបានឆ្លង Covid-19 ក្នុងខែតុលា។ លោកបាននិយាយថា “៣០ឆ្នាំក្នុងនាមជាអ្នកអាជីព នោះជាលើកទីមួយហើយដែលខ្ញុំបានដេកលក់នៅលើកៅអី។ វាគឺ ៣-២ ដែលក្បាលរបស់ខ្ញុំធ្លាក់ចុះ ហើយខ្ញុំភ្ញាក់ឡើង និងភាំងប្រហែល៥វិនាទី វាជារឿងអាម៉ាស់បន្តិច”។
កីឡាករ Williams បានបន្តថា “ខ្ញុំត្រូវទៅលេងពេលព្រឹក ឬពេលរសៀល ដែលធ្វើឲ្យខ្ញុំកាន់តែនឿយហត់ដែរ។ វាជាការខកចិត្ត វាពិតជាប្រសើរជាងអ្វីដែលកាលពីប៉ុន្មានសប្តាហ៍មុន ដូច្នេះខ្ញុំត្រូវតែបន្តទៅមុខទៀត ប៉ុន្តែប្រសិនបើខ្ញុំលេងការប្រកួតពេលយប់ ខ្ញុំពិតជានឹងតស៊ូបាន។ ខ្ញុំមានជម្ងឺគ្រុនផ្តាសាយគ្រប់គ្រាន់ហើយក្នុងពេលវេលារបស់ខ្ញុំ ដូច្នេះខ្ញុំត្រូវធ្វើវិធីមួយផ្សេងទៀតដើម្បីឲ្យសុខភាពខ្ញុំរឹងមាំជាងនេះ” ។
កីឡាករ Hamilton បានឈ្នះ៣ហ្វ្រេមជាប់គ្នា មុនពេលកីឡាករ Williams តាមស្មើ ៥-៥ ប៉ុន្តែសម្រាប់ Hamilton ទទួលបានអត្ថប្រយោជន៍ពីការប៉ះទង្គិចដ៏ធំនៅលើកូនពណ៌ក្រហមអំឡុងពេលសម្រាកការប្រកួតឈ្នះ៧០ពិន្ទុក្នុងការប្រកួត ៕ ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)