វិស័យទេសចរណ៍នៅលើពិភពលោកខាតបង់ប្រាក់រហូតដល់ទៅ ២០០០ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២១

ចែករំលែក៖

ការព្យាករណ៍ខាងលើបានប្រកាសក្នុងពេលតំបន់អឺរ៉ុបប្រឈមនឹងការឆ្លងកូវីដ ១៩ បំប្លែងថ្មី មានឈ្មោះថា Omicron ។ អង្គការទេសចរណ៍អន្តរជាតិ របស់អង្គការសហប្រជាជាតិ(UNWTO)នៅថ្ងៃទី ២៩ខែវិច្ឆិកាបានប្រកាសថា ចំនួនអ្នកទេសចរថយចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ ចាប់ពី ៧០-៧៥% ។ កាលពីឆ្នាំ២០១៩ មុនពេលផ្ទុះកូវីដ ១៩ ចំនួនអ្នកទេសចរមានដល់ទៅ ១,៥ពាន់លាននាក់។ កម្រិតនៃការថយចុះអ្នកទេសចរប្រហាក់ប្រហែលនឹងឆ្នាំ២០២០ គិតជាទឹកប្រាក់មានជាង ២០០០ពាន់លានដុល្លារ។ វិស័យទេសចរណ៍ទទួលរងផលប៉ះពាល់ខ្លាំងជាងគេក្នុងចំណោមវិស័យទាំងអស់នៅលើពិភពលោក ដោយសារវិបត្តិកូវីដ ១៩។ តាមរបាយការណ៍របស់(UNWTO)បានបញ្ជាក់ថា មានសញ្ញាល្អប្រសើរឡើងវិញក្នុងត្រីមាសទី៣ឆ្នាំ២០២១។ ប៉ុន្តែមកដល់ចុងឆ្នាំស្ថានភាពបានប្រែប្រួលដោយត្រូវប្រឈមនឹងការឆ្លងកូវីដ១៩ ជាថ្មីធ្វើឲ្យប្រទេសជាច្រើនជុំវិញពិភពលោកបិទដែនអាកាសជាបណ្តោះអាសន្ន។ នៅក្នុងត្រីមាសទី ៣ វិស័យទេសចរណ៍កើនឡើង ដល់ទៅ៥៨% បើប្រៀបធៀបដំណាក់កាលដូចគ្នាឆ្នាំ២០២០។ តំបន់អឺរ៉ុបបានដំណើរការវិស័យទេសចរណ៍បានយ៉ាងល្អប្រសើរនៅត្រីមាសទីបី ក្នុងនោះមានខែសីហា និងខែកញ្ញា ដោយមានអ្នកទេសចរកើនឡើង ៦៣%បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នាឆ្នាំ២០២០ ។ នៅក្នុងតំបន់អឺរ៉ុបខាងត្បូង តំបន់សមុទ្រមេឌីទែរ៉ាណេ តំបន់អាមេរិកខាងជើង អាមេរិកកណ្តាល មានអ្នកទេសចរកើនឡើងខ្ពស់នៅខែកញ្ញាឆ្នាំ២០២១ ។ ប្រទេសក្នុងតំបន់អាស៊ីក៏ដូចគ្នានេះដែរ មានការរីកចំរើនយ៉ាងខ្លាំង ក្នុងរយៈពេលត្រីមាសទី៣ឆ្នាំ២០២១៕ដោយ៖សាធី

...

ប្រភពរូបថត៖ Vneconomy.vn.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print