ខេត្តស្វាយរៀង:មានករណីហឹង្សាមួយបានកើតឡើងខណៈបុរស២នាក់បានផឹកស្រារហូតដល់ស្រវឹង រួចប្រឡែងវាយគ្នាលេង រហូតក្លាយជាហឹង្សា របួសដេកពេទ្យទាំងសងខាង។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី ២៩ខែវិច្ឆិកាឆ្នាំ២០២១.នៅចំណុចភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែកខេត្តស្វាយរៀង។
ការសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសរងគ្រោះទាំងសងខាងមានឈ្មោះឡុង សាគុន អាយុ៥៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក។
និងម្ខាងទៀតដែលរងរបួសដូចគ្នាមានឈ្មោះកង ថា អាយុ៥៦ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំជាមួយគ្នា។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុគេទាំង២នាក់បានផឹកស្រាជាមួយគ្នារហូតដល់ស្រវឹង ស្រឿងៗហើយក៏ប្រឡែងវាយគ្នាលេង រហូតក្លាយជាហឹង្សាដោយឈ្មោះឡុង សាគុនបានយកព្រនង់ មកវាយទៅលើ ឈ្មោះ កងថា
បណ្ដាលឲ្យរងរបួសក្បាល ខណ:នោះធ្វើអោយគេខឹងក៏ស្ទុះទាញយកព្រនង់វាយ កជើងខាងស្ដាំវិញ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចាប់ឃាត់និង
យកបានមកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ចំណែក
ឈ្មោះឡុង សាគុន រងរបួសហើមកជើងក៏ត្រប់ទៅព្យាបាលនៅផ្ទះផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងធ្វើកំណត់ហេតុភាគីទាំងសងខាង ថាខាងណាជាអ្នកបង្កហឹង្សាមុន ដើម្បីចាត់ការតាមច្បាប់។
ដោយ៖យឹម សុថាន