ប្រទះឃើញក្មេងស្រីក្នុងទឹកប្រឡាយសង្ស័យហែលឆ្លងតាមបង ដេញគោ ​មកផ្ទះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ត្រូវបានក្រុមគ្រួសារដើររកស្រាប់តែប្រទះឃើញក្នុងទឹកប្រឡាយខាងលិចភូមិចម្ងាយ៣០០ម៉ែត្របង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងថ្ងៃរសៀល។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល
ថ្ងែទី៣០ខែវិច្ចការឆ្នាំ២០២១ស្ថិតនៅភូមិបុស្សឃុំស្វាយតាយាន ស្រុកកំពង់រោទ៏។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាក្មេងស្រីដែលរងគ្រោះមានឈ្មោះមុន លក្ខិណា អាយុ១០ឆ្នាំមុខរបរសិស្ស រស់នៅភូមិបុស្សឃុំស្វាយតាយាន ស្រុកកំពង់រោទ៏។

ប្រភពបន្តថា នគរបាលប៉ុស្ត៏រដ្ឋបាលឃុំស្វាយតាយាន បានទទួលពត៍មានពីឈ្មោះទេព រុន អាយុ៥០ឆ្នាំមុខងារជាជាអនុភូមិបុស្ស បានរាយការណ៏ថា
មានកណីក្មេងលង់ទឹកស្លាប់​  ក្រោយពីបានទទួលពត៍មានខាងលើនេះភ្លាម កម្លាំងជំនាញនៃអធិការនគរបាលស្រុកកំពង់រោទិ៍បានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលឃុំស្វាយតាយាននិងលោកគ្រូពេទ្យមណ្ឌសុខភាពស្វាយតាយាន បានចុះទៅដល់កន្លែងកើតហេតុបានឃើញថាមានក្មេងស្រីបានលង់ទឹកក្នុងប្រឡាយខាងលិចភូមិចម្ងាយប្រហែល៣០០ម៉ែត្រ ប្រាកដមែន ដោយមិនមានស្នាកស្នាមអ្វីដែលសំគាល់ជារឿងឃាដកម្មនោះទេ។

តាម ឈ្មោះ កេតម៉ាលិស ភេទស្រីអាយុ១៣ឆ្នាំ ត្រូវជាបងស្រីបានប្រាប់ថា មុនកើតហេតុ នាងបានជិះម៉ូតូដឹកប្អូនបង្កើត
ទៅវាលស្រែខាងលិចភូមិដើម្បីដេញគោ ខណ:ទៅដល់ស្រែក៏បានឈប់ម៉ូតូ ដោយទុកអោយប្អូនស្រីរងគ្រោះ ឈរចាំ។
ប្រភពបន្តថាបន្ទាប់ពីរូបនាងត្រឡប់ទៅដេញគោនៅវាលចម្ងាយប្រហែល២០០ម៉ែត្រ លុះពេលមកដល់ម៉ូតូវិញស្រាប់តែបាត់ប្អូនស្រីមិនឃើញក៏ស្រែកនិងដើរក និងបានជិះម៉ូតូមកផ្ទះវិញប្រាប់ម្តាយនិងពូមីងប្រញាប់ប្រញាលនាំគ្នាដើររក។

ក្រោយមកស្រាប់តែប្រទះឃើញកូនស្រី
នៅក្នុងទឹកប្រឡាយទើបបង្កការភ្ញាក់ផ្អើលជួយស្រង់និងធ្វើចលនាដៃជើងអកុសលយឹតពេលទៅហើយដោយសមត្ថកិច្ចសង្ស័យក្មេងស្រីនេះបានចុះឆ្លងទឹកប្រឡាយទៅតាមបង ដេញគោ​ប៉ុន្តែក៏លង់ស្លាប់តែម្ដង។

បច្ចុប្បន្ន សពក្មេងស្រីខាងលើសមត្ថកិច្ចនគរបាលជំនាញបានធ្វើកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print