នៅថ្ងៃទី១ខែធ្នូ ចិនបានប្រកាសថាបានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៩១នាក់ក្នុងសហគមន៍ ដែលជាចំនួនយ៉ាងច្រើនបើប្រៀបធៀបនឹងមួយថ្ងៃមុនដែលមានករណីឆ្លងតែ២១នាក់ប៉ុណ្ណោះក្នុងសហគមន៍។ គណៈកម្មាធិការសុខាភិបាលចិន NHC បានប្រកាសថា ករណីឆ្លងកូវីដ-១៩ ចំនួន៩១នាក់ដែលទើបតែរកឃើញនោះគឺស្ថិតនៅក្នុងតំបន់ភាគខាងជើងប្រទេសចិន។ តំបន់ម៉ុងហ្គោលីខាងក្នុងមានករណីឆ្លងកូវីដ-១៩ ចំនួន១៣២នាក់ ក្នុងរយៈពេលចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែវិច្ឆិកា។ អ្នកឆ្លង៧០%គឺស្ថិតនៅក្នុងទីក្រុង Manzhouli ជាប់ព្រំដែនប្រទេសរុស្ស៊ី។ មន្ត្រីទីក្រុង Manzhouli បានហាមប្រាមពលរដ្ឋចាកចេញពីតំបន់ដែលខ្លួនរស់នៅ និងផ្អាករាល់ការដឹកជញ្ជូនតាមផ្លូវដែក ព្រមទាំងបិទទ្វារទីតាំងជាច្រើនដែលប្រឈមនឹងហានិភ័យខ្ពស់។ នេះជាករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតនៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី២ខែវិច្ឆិកា ដោយមួយថ្ងៃមុនមានករណីឆ្លងតែ២១នាក់ប៉ុណ្ណោះ ប៉ុន្តែថ្ងៃនេះកើនឡើងដល់ទៅ៩១នាក់នៅថ្ងៃទី៣០ខែវិច្ឆិកា។ លោក Xu Wenbo មន្ត្រីនៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងចិនបានប្រកាសថា ប្រទេសនេះនឹងគ្រប់គ្រងការឆ្លងបានយ៉ាងល្អ ក្នុងនោះ Omicron។ ចិននៅតែអនុវត្តយុទ្ធសាស្ត្រ Zoro covid 19 ដដែល ៕ ដោយសាធី
រូបថត៖Xinhua News Agency.