ករណីឆ្លងកូវីដ១៩ កើនឡើងខ្ពស់អាមេរិក សម្រេចអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩

ចែករំលែក៖

ករណីឆ្លងកូវីដ ១៩ នៅអាមេរិក កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១០៦,៨៧៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៤៣៨នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា។ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៩,៤២៨,៩១៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨០៣,០៤៥នាក់ និងជាសះស្បើយឡើងសរុប ៣៩.២លាននាក់។
ដោយសារតែការឆ្លងរាលដាលកូវីដ ១៩ កើនឡើង ជាមួយនេះក៏មានវីរុសបំប្លែងថ្មី Omicron មកពីអាហ្វ្រិកខាងត្បូង បានជំរុញឲ្យអាមេរិក អនុម័តប្រើប្រាស់ថ្នាំព្យាបាលជាបន្ទាន់របស់ក្រុមហ៊ុន Merck ។
គណៈកម្មាធិការក្រុមអ្នកជំនាញសុខាភិបាល តែងតាំងដោយរដ្ឋាភិបាលអាមេរិក បានបោះឆ្នោតអនុម័តដោយផ្ដល់អនុសាសន៍ ឱ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាល COVID-19 របស់ក្រុមហ៊ុន Merck សម្រាប់អ្នកជំងឺជាមនុស្សពេញវ័យ ដែលប្រឈមមុខនឹងហានិភ័យខ្ពស់ ដែលនេះនឹងក្លាយជាការត្រួសត្រាយផ្លូវមួយក្នុងការ បង្កើនការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មីៗ រួមទាំង Omicron ផងដែរ។
គណៈកម្មាធិការក្រុមអ្នកជំនាញសុខាភិបាល នៃរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA បានបោះឆ្នោតអនុម័តផ្ដល់អនុសាសន៍ខាងលើ ក្នុងសំឡេងគាំទ្រ ១៣សំឡេង ទល់នឹង ១០សំឡេងជំទាស់។ ចំណែកឯ FDA ដែលបានបើកកិច្ចប្រជុំមួយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះត្រូវបានគេរំពឹងថា នឹងផ្ដល់ការអនុញ្ញាតឱ្យប្រើ ជាបន្ទាន់នូវថ្នាំគ្រាប់ព្យាបាល COVID-19 ក្នុងពេលឆាប់ៗនេះ។
ថ្នាំព្យាបាល Molnupiravir របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Merck ក៏ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ នៅក្នុងចក្រភពអង់គ្លេសរួចហើយដែរ។ ថ្នាំនេះត្រូវបានគេរាយការណ៍ថា មានប្រសិទ្ធភាពកាត់បន្ថយអត្រាចូលសម្រាកក្នុងមន្ទីរពេទ្យ និងអត្រាស្លាប់ចំពោះអ្នកជំងឺ COVID-19 ៕

ដោយ៖សាធី


អ្នក​ដំណើរ​រង់ចាំ​ក្នុង​ជួរ​ដើម្បី​ឆែកឆេរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Newark Liberty ក្នុង​រដ្ឋ New Jersey សហរដ្ឋ​អាមេរិក។ រូបថត៖ Reuters

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print