ក្រុមហ៊ុនសាជីវកម្ម T&T បានចុះហត្ថលេខាលើកំណត់ហេតុ ជាមួយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) និងក្រុមហ៊ុន Binnopharm ស្តីពីការផ្ទេរបច្ចេកវិទ្យាផលិតវាក់សាំង Sputnik V ។ នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់រុស្ស៊ី របស់ប្រធានាធិបតីវៀតណាម លោកង្វៀង សឹងភុក និងក្រោមវត្តមានរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ វុាំងថាញ់ ជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Chernyshenko ក្រុមហ៊ុន T&T បានចុះហត្ថលេខាជាមួយមូលនិធិវិនិយោគរុស្ស៊ី(RDIF) ព្រមទាំងក្រុមហ៊ុន Binnopharm លើកំណត់ហេតុស្តីពីការប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង។ ជាមួយគ្នានោះដែរ រុស្ស៊ីនឹងផ្តល់ជូនការបណ្តុះបណ្តាលវត្ថុធាតុដើមចាំបាច់ក្នុងការផលិតវ៉ាក់សាំង Sputnik V នៅក្នុងប្រទេសវៀតណាម ។ ក្រុមហ៊ុន Binnopharm គឺជាក្រុមហ៊ុនផលិតឱសថធំបំផុត និងជាក្រុមហ៊ុនផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ី។ ការផលិតវ៉ាក់សាំង Sputnik V នៅក្នុងប្រទេសវៀតណាមនឹងជួយដល់ប្រទេសនេះមានវ៉ាក់សាំង គ្រប់គ្រាន់ចាក់ជូនពលរដ្ឋដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ កាលពីថ្ងៃទី១ខែវិច្ឆិកា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ-១៩ ចំនួន១៤,៥០៨ករណីបន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីនេះក៏មានករណីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ ចំនួន១៩៦នាក់បន្ថែមទៀតផងដែរ។ គិតត្រឹមយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,២៥២,៥៩០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩៩២,៣០៥២នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៥,៤៤៨នាក់៕ ដោយសាធី
រូបថត៖VNA/Phat
រូបថត៖AFP/VNA.