ធនាគារពិភពលោកយល់ព្រមបើកប្រាក់២៨០ លានដុល្លារឲ្យទៅអាហ្វហ្គានីស្ថាន

ចែករំលែក៖

 គណៈកម្មការគ្រប់គ្រងធនាគារពិភពលោក កាលពីថ្ងៃទី១ខែធ្នូ បានសម្រេច បើកប្រាស់ ២៨០ លានដុល្លារ ដើម្បីជួយដល់ប្រទេសនេះទប់ទល់នឹងវិបត្តមនុស្សធម៌។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា មុនពេល មុនពេលបើកប្រាក់ បញ្ជូនឲ្យទៅកម្មវិធីស្បៀងអាហារពិភពលោក ក្រុមអ្នកជំជួយ នឹងជួបគ្នានៅថ្ងៃទី៣ខែធ្នូដើម្បីសម្រេច ជាលើកចុងក្រោយ។ រាល់ការបើកប្រាក់បង្កកទៅឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន គឺចាំបាច់ត្រូវតែសួដល់អ្នកជំនួយធំៗក្នុងនោះមានអាមេរិកជាដើម ។ គណៈកម្មការធនាគារពិភពលោក បានជួបប្រជុំគ្នានៅថ្ងៃទី ៣០ ខែវិច្ឆិកា ដើម្បីពិភាក្សាពីការបើកប្រាក់៥០០លានដុល្លារ ក្នុងចមណោមប្រាក់១,៥ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ដល់ប្រទេសអាហ្វហ្គានីស្ថាន។ បច្ចុប្បន្នមានពលរដ្ឋអាហ្វហ្គានីស្ថាន ៣៩លាននាក់ប្រឈមផលប៉ះពាល់យ៉ាងខ្លាំងដោយវិបត្តិសេដ្ឋកិច្ច ភាពក្រីក្រ ដោយសារសង្គ្រាម ។ ពលរដ្ឋអាហ្វហ្គានីស្ថានប្រឈមកង្វះស្បៀងអាហារនៅរដូវរងារនេះ ក្រោយក្រុមតាលីបង់ឡើងគ្រប់គ្រងអំណាចដឹកនាំប្រទេស។ ក្រុមអ្នកឯកទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងថាការបើកប្រាក់នោះជារឿងចាំបាច់បំផុត ដើម្បីជួយដល់ពលរដ្ឋអាហ្វហ្គានីស្ថាន ដែលកំពុងប្រឈមកង្វះស្បៀងអាហារក្នុងរដូវរងារនេះ៕ដោយ៖សាធី
រូបថត៖anninhthudo.vn.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print