ភ្នំពេញ ៖ លោក FU YONG QING ភេទប្រុស សញ្ជាតិកាណាដា ដើមកំណើតចិន កើតថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៦៩កាន់លិខិតឆ្លងដែនការណាដា លេខ AC790143 ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញបង្គាប់អោយអនុរ័ក្រពន្ធនាគារបញ្ជូនមកកាន់តុលាការកាលពីព្រឹកថ្ងៃទី ០២ធ្នូ ឆ្នាំ២០២១នេះ ជានីតិវិធីសើបសួរបន្ថែម និងបើកកញ្ចប់គ្រឿងញៀនទៅលើសំណុំរឿងគ្រឿងញៀនទំងន់១៦៧គីឡូក្រាម ដែលសមត្ថកិច្ចកម្ពុជាទើបបង្ក្រាបបានថ្មីៗនេះ ។
ជនជាប់ចោទត្រូវបានចៅក្រមតុលាការសាកសួរតាំងពីព្រឹករហូតដល់ម៉ោង១២ទើបបញ្ចប់ និងបញ្ជូនទៅកាន់ពន្ធនាគារវិញ ។
កាលពីថ្ងៃទី ២៧ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចនៃមន្ទីប្រឆាំង បទល្មើសគ្រឿងញៀន ចូលរួមសហការជាមួយកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបឧក្រិដ្ឋជនរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ៣គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ នៅរសជធានីភ្នំពេញ ។ ក្នុងនោះ
គោលដៅទី១ នៅចំណុចក្រុមហ៊ុនដឹកជញ្ជូន អុិចប្រេស សស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
គោលដៅទី២-ចំណុចបន្ទប់លេខ ៤១២១ ខុនដូជិតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
គោលដៅទី៣-នៅបន្ទប់ 13AD និង 13AE ខុនដូរ PROVENCE ផ្លូវលេខ៣០២ សង្កាត់បឹងកេងកង ។
លទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ FU YONG QING ភេទប្រុស សញ្ជាតិកាណាដា កើតថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៦៩កាន់លិខិតឆ្លងដែនការណាដា លេខ AC790143 ។
វត្ថុតាងចាប់យករួមមាន អ៊ិចស្តាស៊ីគ្រាប់(MDMA) ពណ៍ផ្កាឈូក ៨៥,៩២២គ្រាប់ ស្មើទម្ងន់ 28,354.54g , អ៊ិចស្តាស៊ីគ្រាប់(MDMA) ពណ៍ប្រផេះ ១៥៤,៤៧៤គ្រាប់ ស្មើទម្ងន់ 60,244.99g ។ អ៊ិចស្តាស៊ីម្សៅ(MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ 50,022.72g, អ៊ិចស្តាស៊ីក្រាម(MDMA) ទម្ងន់ 24,700.81g ។ នីមេតាហ្សាប៉ាម(Nimetazepam) ៩,៧៥០គ្រាប់ ស្មើទម្ងន់ 1,733.40g ។ មេតំហ្វេតាមីន(ICE) ទម្ងន់ 98.97g ។កេតាមីន (Ketamine) 2,320g (សរុបរួម ១៦៧ គីឡូក្រាម ៤៧៥.៤៣ក្រាម) និងចាប់យកសម្ភារៈ អាវុធខ្លី ១ដើម (គ្រាប់ ៦) ជញ្ជីង ១គ្រឿង រថយន្ត ១គ្រឿង និងមានសម្ភារ:មួយចំនួនទៀត ៕
ដោយ រ៉ារ៉ា