លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញ សេចក្ដីប្រកាសព័ត៌មាន លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ លោកស្រី រ៉េតណូ អិល.ភីម៉រស៊ូឌី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១។

តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោកស្រី រ៉េតណូ អ៊ិល.ភី. ម៉ារស៊ូឌី រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីលើកកម្ពស់ និងធ្វើអោយកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលទស្សនកិច្ច លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី បានអញ្ជើញចូលជួបសម្តែង ការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក កម្ពុជា ដែលនៅក្នុងឱកាសនោះ លោកស្រីបានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តរបស់ លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ផ្ញើជូន សម្តេចតេជោនាយករដ្ឋមន្តី ហ៊ុន សែន ផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើតបវិញនូវសេចក្តីនឹករលឹកជូនចំពោះ លោក ចូកូ វីដូដូ ផងដែរ។ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី បានកោតសរសើរអំពីការគ្រប់គ្រង ជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងកម្មវិធីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រកបដោយ ជោគជ័យរបស់កម្ពុជា ខណៈកម្ពុជាកំពុងបើកឡើងវិញជាបណ្ដើរៗនូវសកម្មភាពសង្គមសេដ្ឋកិច្ច។ លោកស្រី រ៉េតណូ អិល.ភី.ម៉ារស៊ូឌី ក៏បានកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា លើវិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរតួនាទីដ៏សកម្មរបស់ឥណ្ឌូនេស៊ីនៅ ក្នុងវេទិកាតំបន់ និងអន្តរជាតិនានា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ ប្រទេសឥណ្ឌូនេស៊ី ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងបានលើកឡើងថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីរដ្ឋមន្ត្រីការបរទេសនៅកម្ពុជា…គឺជា ព្រឹត្តិការណ៍ដ៏សំខាន់មួយបន្ថែមទៀតនៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី។ សម្តេចតជា នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តប្រទេសទាំងពីរក្នុងការបន្តបើកជើងហោះហើរឡើងវិញ ជាផ្នែកមួយនៃការតភ្ជាប់តំបន់ឡើងវិញ បន្ទាប់ពីមានការកាត់ផ្តាច់ដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់វិនិយោគិនឥណ្ឌូនេស៊ី ស្វែងរក កាលានុវត្តភាពនៅកម្ពុជាលើវិស័យដែលមានសក្តានុពល ដូចជាវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ កសិផល។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី ក៏បានផ្លាស់ប្តូរទស្សនៈ គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ ក្នុងពេលថ្មីៗនេះដែលជាកង្វល់រួម ក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។

នៅថ្ងៃដដែលនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី បានជួបពិភាក្សាទ្វេភាគី ដែលក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានវាយ តម្លៃចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលមានការរីកចម្រើនលើ វិស័យនានាជាច្រើន រួមមាន វិស័យនយោបាយ ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម ការអភិវឌ្ឍ ធនធានមនុស្ស កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ សុខាភិបាល ទេសចរណ៍ និងការតភ្ជាប់ ដោយ ផ្អែកលើស្មារតីនៃការទុកចិត្តគ្នា យោគយល់គ្នា និងដើម្បីជាផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ លោក ប្រាក់ សុខុន បានកោត សរសើរយ៉ាងខ្លាំងចំពោះប្រទេសឥណ្ឌូនេស៊ី ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រដល់ការកសាងសមត្ថភាព កងទ័ព ក៏ដូចជាវគ្គបណ្តុះបណ្តាលដល់កងយោធពលខេមរភូមិន្ទ និងអង្គភាពអង្គរក្សរបស់ សម្តេច តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាព ជំរុញឲ្យភាគីទាំងពីរបង្កើនទ្វេដងនូវកិច្ចខិតខំប្រឹងប្រែងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបង្កើន ទំហំពាណិជ្ជកម្ម។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកទឹកចិត្តបន្ថែមទៀតដល់ ក្រុមហ៊ុនឥណ្ឌូនេស៊ី ឲ្យមកធ្វើការបណ្តាក់ទុននៅកម្ពុជា ស្របតាមលក្ខខណ្ឌអនុគ្រោះសម្រាប់ វិនិយោគិន ដោយយោងតាមច្បាប់ស្តីពីការវិនិយោគថ្មី។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការ បរទេសទាំងពីរ និងរំពឹងថាកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ឥណ្ឌូនេស៊ី លើកទី៥ នឹងត្រូវរៀបចំឡើងនាពេលឆាប់ៗខាងមុខ នៅកម្ពុជា។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ រដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរ ទស្សនៈគ្នាស្តីពីបញ្ហាផ្សេងៗដែលជាចំណាប់អារម្មណ៍រួម និងបញ្ជាក់អំពីការគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន (ASEAN) ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។ ក្នុងន័យនេះ លោក ប្រាក់ សុខុន បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់ឥណ្ឌូនេស៊ី ចំពោះការគាំទ្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច២០២២។ ដូចគ្នានេះដែរ លោកស្រី រ៉េតណូ អិល.ភី, ម៉ារស៊ូឌី ក៏បានសម្តែងនូវអំណរគុណដល់ កម្ពុជា ចំពោះការគាំទ្រការធ្វើជាប្រធាននៃកិច្ចប្រជុំ G-20 របស់ឥណ្ឌូនេស៊ី នៅឆ្នាំ២០២២ ក្រោម មូលបទ «ងើបឡើងវិញជាមួយគ្នា ងើបឡើងវិញកាន់តែរឹងមាំ »៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print