មានក្រុមរុករាន ទន្រ្ទាន ឈូសឆាយ រំលោភយកដីព្រៃលិចទឹក របស់រដ្ឋ នៅតាមមាត់បឹងទន្លេសាប ដល់ចំនួន ១៣នាក់ហើយ បានចេញមកសារភាពប្រគល់ដីមកឲ្យរដ្ឋវិញ !

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្រុមសមត្ថកិច្ច អាជ្ញាធរ ឈ្មួញ ចំនួន១៣ នាក់ដែលបានរួមគំនិតគ្នា ជាមួយមន្រ្តីជំនាញ ដោយមានការឃុបឃិតបើកភ្លើងខៀវ ពីអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ បាននាំគ្នាចូលទៅកាប់គាស់ រុករាន ទន្រ្ទាន ឈូសឆាយ រំលោភយកដីព្រៃលិចទឹក របស់រដ្ឋ នៅតាមមាត់បឹងទន្លេសាប ចំនួន២០៥៨ហិកតា ធ្វើជាកម្មសទ្ធិផ្ទាល់ ខ្លួនយ៉ាងអនាធិបតេយ្យ នាពេលកន្លងមក បានចេញមុខសារភាព និង ស្ម័គ្រចិត្តប្រគល់ដី ព្រៃលិចទឹក ជូនរដ្ឋវិញ ទៅតាមការអំពាវនាវ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមកិច្ចប្រជុំបន្ទាន់នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តកំពង់ឆ្នាំង នាពេលកន្លងទៅថ្មីៗនេះ ។

សូមបញ្ជាក់ថា, បញ្ជីឈ្មោះ សមត្ថកិច្ច អាជ្ញាធរ ឈ្មួញអ្នកមានប្រាក់មានអំណាច និងបុណ្យស័ក្តិខ្ពង់ខ្ពស់ ដែលបានរួមគំនិតគ្នា រំលោភកាន់កាប់ រំលោភយកដីព្រៃលិចទឹករបស់រួមមាន÷

១/ -លោកឧត្ដមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង មានដីទំហំ ៦៧៥.ហិកតា។

២/-លោកវរ:សេនីយ៍ទោ កែវ ណារុន ថ្នាក់ជានាយ-ការិយាល័យ មានដីទំហំ   ចំនួន៣២ ហិកតា។

៣/-ឈ្មោះ ស្រី   ស៊ីថា ជាមន្ត្រីចូលនិវត្តន៍  មានដីទំហំ២៥ ហិកតា។

៤/-ឈ្មោះ យឹម សារ៉ាត់ មេយោធាសឹករង-ស្រុកំពង់លែង ដីទំហំ  ចំនួន ៦០ហិកតា។

៥/-ឈ្មោះ គង់  ស៊ីម   ជាប្រជាពលរដ្ឋ ជាមេឈ្មួញធំមានដីទំហំ ដល់ចំនួន ២០០ហិកតា។

៦/-ឈ្មោះ ស៊ន បូរិន មន្រ្តីចូលនិវត្តន៍      មានដីទំហំ   ចំនួន ២៥ហិកតា។

៧/- ឈ្មោះ នូ ដេត  ជាប្រជាពលរដ្ឋ មេឈ្មួញមានដីទំហំ    ចំនួន ៨៩ហិកតា។

៨/-ឈ្មោះ  ឡុង សុខេង ជាប្រជាពលរដ្ឋ មេឈ្មួញធំមានដីទំហំ ចំនួន ៤០០ ហិកតា។

៩/-ឈ្មោះ  ស៊ិន ប៉ូលីន  ជាប្រជាពលរដ្ឋ មេឈ្មួញធំ   មានដីទំហំចំនួន  ២៦០ ហិកតា។

១០/- ឈ្មោះសៅ  ស៊ុយ   អតីត-ស្មៀនឃុំច្រណូក  ដីទំហំ   ចំនួន ៣០ ហិកតា។

១១/-ឈ្មោះ សែប សុីវុតធី ជាប្រជាពលរដ្ឋ មេឈ្មួញធំ មានដីទំហំ  ចំនួន ១៧៥ ហិកតា។

១២/-ឈ្មោះ ស្រី ងួន គឹមយួន ជាប្រជាពលរដ្ឋ មេឈ្មួញ មានដីទំហំ  ចំនួន ៥៧ ហិកតា។

និងទី១៣/-ឈ្មោះស្រី ប៉ូ ចំរ៉ុង   ជាប្រជាពលរដ្ឋ មេឈ្មួញ      មានដីទំហំ  ចំនួន ៣០ ហិកតា។

សូមជម្រាបជូនថា, សមត្ថកិច្ច អាជ្ញាធរ ឈ្មួញ ទាំង១៣ នាក់ខាងលើនេះ បានរួមគំនិតគ្នាជាមួយមន្រ្តីជំនាញ មានការឃុបឃិតគ្នាជាលក្ខណះប្រព័ន្ធព្រមទាំងបើកភ្លើង ខៀវ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ៗលំដាប់ថ្នាក់ ជាច្រើនឆ្នាំកន្លងមក ក៏ដូចជាពេលថ្មីៗ។

នេះហ៊ានប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់ ស្ម័គ្រចិត្តចូលខ្លួនមកសារភាព ហើយបានប្រគល់ ដីព្រៃលិចទឹក ទំហំចំនួន ២០៥៨ ហិកតា ជូនរដ្ឋវិញទៅតាមការអំពាវនាវ-និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ បានលើកឡើងថា, ទី១-គាំទ្រចំពោះការស័គ្រ្មចិត្តប្រគល់ដីដែលខ្លួនរំលោភទន្រ្ទានកាន់កាប់ មកអោយរដ្ឋវិញតាមការ បញ្ជារបស់សម្តេចតេជោ 

ទី២-ទោះជាបានប្រគល់ដីជូនរដ្ឋវិញក៏ដោយ ក៏ត្រូវប្រឈមនឹងផ្លូវតុលាការ ដើម្បីជាគំរូ លុបបំបាត់នូវនិទ្ទណ្ឌភាពនៃបទល្មើស ប៉ុន្តែមានលក្ខណៈបន្ធូរបន្ថយទោស ខណះពួកគេបានសារភាពពីកំហុស

ទី៣-រកអ្នកពាក់ព័ន្ធសមគំនិត ឬទទួលសំណូក

ទី៤-បើមន្ត្រីរាជការគួរព្យួរតំណែង ឬដកចេញពីក្របខ័ណ្ឌ

ទី៥-បើប្រជាពលរដ្ខ កសាងសំណុំរឿងទៅតុលាការ តាមនីតិវិធី ខណៈប្រទេសយើងគ្រប់គ្រងដោយច្បាប់ ។

ទី៦-បើជាមន្ត្រីរាជការ ក៏ដូចជាឈ្មួញ ត្រូវប្រគល់អោយអង្គភាពប្រឆាំងអំពើពុករលួយនិងតុលាការដំណើរការនីតិវិធី៕

ដោយ៖សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print