កងទ័ពមួកខៀវកម្ពុជាកំពុងប្រតិបត្តិការនៅលើប្រទេសចំនួន៥ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នេះលោកស្រី Magdalena BIOGET មន្ត្រីការទូត ជាអនុប្រធានបេសកកម្មបារាំង ទទួលបន្ទុកកិច្ចសហប្រតិបត្តិការជុំវិញពិភពលោក បានអញ្ជើញចូលជួបសវនាការសម្តែងការគួសមជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា បារាំងជាប្រទេសមួយដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយកម្ពុជា ។ ជារៀងដរាបមកបារាំងតែងតែដល់កិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពដើម្បីរួមចំណែកជាមួយកម្ពុជាក្នុងការរក្សាកម្លាំងបោកសំអាតមីនដូចជាការជួយជ្រោមជ្រែងបណ្ដុះបណ្ដាលជំនាញផ្សេងៗដល់កងកម្លាំងរក្សាសន្តិភាពនិងបោសសម្អាតមីន។

ដោយឡែកចាប់តាំងពីកម្ពុជាបង្កើតឡើងនូវមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម សាធារណរដ្ឋបារាំង បានជួយជ្រោមជ្រែងក្នុងការបណ្តុះបណ្តាលនូវរាល់ជំនាញ ព្រមទាំងផ្តល់នូវគ្រឿងឧបករណ៍ សម្ភារៈជាបន្តបន្ទាប់ដល់កងយោធពលខេមរភូមិន្ទ សម្រាប់ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងបេសកកម្មសន្តិភាពរបស់អង្គការសហប្រជាជាតិ ។

នាយឧត្តមសេនីយ៍ អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបន្តថា កន្លងទៅកម្ពុជាបានបញ្ជូនកងកម្លាំងយោធាមួកខៀវកម្ពជា ទៅបំពេញបេសកកម្មរបស់អង្គ ការសហប្រជាជាតិប្រទេសចំនួនប្រាំបួន ហើយបច្ចុប្បន្ននេះ កម្លាំងកម្ពុជាបាន និងកំពុងបន្តបេសកកម្មលើប្រទេសចំនួនប្រាំ ក្រោមឆត្រអង្គការសហប្រជាជាតិ ៕ ដោយ៖សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print